ប្រចាំថ្ងៃសៅរ៍ ទី១៩ ខែធ្ នូឆ្នាំ២០២០
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះគំនិតភ្លឺថ្លា បញ្ញាឈ្លាសវៃ និងបើចង់ធ្វើអ្វីៗតែងជឿនលឿនជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។នៅថ្ងៃនេះការធ្វើអ្វីមួយងាយកើតនូវបញ្ហាចម្រូងចម្រាសជាមួយអ្នកដទៃ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។ក្រៅពីនេះបើលោកអ្នកមានដំណើរផ្លូវឆ្ងាយគួរប្រយ័ត្នប្រយែងបន្តិចព្រោះពុំសូវមានសុវត្តិភាពប៉ុន្មានទេ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
រីឯបញ្ហាស្នេហាកំលោះក្រមុំ មានការរកាំចិត្ត ព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាទៅវិញទៅមកមិនស្ទើរសោះឡើយ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះក្តី ប៉ុន្តែបើលោកអ្នកមានការខិតខំប្រឹងប្រែងក៏តែងសម្រេចជោគជ័យវិលត្រឡប់មកវិញផង។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេពិសេសពេលយប់ព្រលប់គប្បីប្រយ័ត្នប្រយែងបន្តិចពីព្រោះងាយជួបបញ្ហាណាស់។
រីឯបញ្ហាស្នេហាប្រុសស្រីកើតមានការនឿយណាយនិងអស់សង្ឃឹមច្រើន៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរឡើងវិញ ម្ល៉ោះហើយទោះប្រកបការងារអ្វីតែងមានភាពភ្លឺថ្លានិងទទួលជោគជ័យមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្តផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលាភដែលធ្លាប់តែបោលហួសឬហោះរំលងលោកអ្នកបើមានការខិតខំអាចឈោងចាប់បានវិញផងពិសេសអ្នកជួញឆ្ងាយតែម្តង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណប្តូរទោសមកវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរកុំគប្បីយកភាពចង់ចាញ់ឈ្នះដាក់ខ្លួនច្រើនប្រយ័ត្នឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ ហើយធ្វើអ្វីក៏តែងជឿនលឿននិងហុចផលមកវិញគ្រាន់កក់ក្តៅដែរ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញជួបបញ្ហាស្រុតចុះបន្តិចដូចនេះទោះជួញឆ្ងាយជិតឱ្យចេះមើលស្ថានការណ៍ទើបមិនត្រូវបាត់បង់ចំណូល។
រីឯបញ្ហាស្នេហាប្រុសស្រីវិញមានភាពស្រស់ស្រាយនិងធ្វើបុណ្យទានកាន់តែប្រសើរ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំ,ការចរចាពីបញ្ហាអ្វីមួយ បញ្ហាទិញលក់ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់គាប់ប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការជួញទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវអាកាសផ្លូវគោកក្តីតែងហុចផ្លែផ្កានិងប្រមូលផលកម្រែគ្រាន់ជាទីកក់ក្តៅ ហើយក៏មានភាពសុខដុមណាស់ដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំសូវល្អប្រសើរទេ ពិសេសអាចមានការប្រែប្រួលបញ្ហាច្រើនពិសេសឱ្យប្រយ័ត្នពីរឿងល្អមកអាក្រក់បានគ្រប់ពេល។លោកអ្នកធ្វើអ្វីៗមិនអាចធ្វេសប្រហែសឬប្រមាថបានទេព្រោះងាយកើតបញ្ហាណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលមិនជួបបញ្ហាអ្វីខ្លាំងក្លាដូចជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរថយក្រោយដែលងាយទាំងកើតជម្លោះវិវាទនិងងាយទាំងបែកបាក់៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងពេលនេះបើទោះបីមានការប៉ះទង្គិចចំពោះបុរសពិតមែនក្តីតែបើលោកអ្នកមានការប្រុងប្រយ័ត្ននិងព្យាយាមដោះស្រាយបញ្ហានោះរឿងខ្លះអាក្រក់សោះអាចប្រែជាល្អទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះមុតរបស់ស្រួច។
សម្ព័ន្ធស្នេហាកំលោះក្រមុំ មានដំណើរថយក្រោយនិងងាយមានជម្លោះឈានដល់ការបាក់បែកណាស់គួរប្រយ័ត្នប្រយែង៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះបើមានកិច្ចការអ្វីសំខាន់អាចសម្រុកបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ការប្រកបការងារបើលោកអ្នកមានការប្រឹងប្រែងយ៉ាងពេញទីនោះផ្លែផ្កាហុចមកវិញក៏គ្រាន់ជាទីពេញចិត្តដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី បើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នក តែងកើតនូវបញ្ហាតានតឹងផ្លូវអារម្មណ៍ច្រើននិងកិច្ចការងារក៏មានភាពលំបាកមួយចំនួនដែរ។នៅពេលនេះដែរបញ្ហាប្រាក់កាសលោកអ្នកទុកនៅខ្លួនពុំសូវជាប់ទេតែងហូរចេញអស់ៗទៅវិញ។អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សតាមព្យាបាទយាយីដោយប្រការណាមួយ។
រីឯបញ្ហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសួវល្អទេពីព្រោះច្រើនជួបគូកម្មជាងគូព្រេង៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមិនជួបបញ្ហាអ្វីធ្ងន់ធ្ងរត្រូវរែកពន់ទេតែសម្រាប់បុរសលោកអ្នកធ្វើអ្វីក៏ដោយមិនអាចធ្វេសប្រហែសបានឡើយព្រោះថាងាយកើតបញ្ហាចូលមកកកូរផ្លូវចិត្តណាស់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតពីជម្លោះវិវាទទៅរួច។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះបើជាស្ត្រីតោងតែប្រយ័ត្នប្រយែងជាងបុរសពីព្រោះថាងាយកើតនូវបញ្ហាចម្រូងសម្រាសកើតឡើងណាស់។លោកអ្នកមានក្រុមមនុស្សចាំចាប់កំហុសច្រើនពិសេសសត្រូវចាស់ចាំតែផ្តួលរំលំនិងរំខានអុកឡុកយាយីប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដែរដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់កម្រៃគ្រាន់ ចិញ្ចឹមគ្រួសាររស់ស្រួលខ្លួន ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕