Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនជ...

ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ រក្សាទុក​កាន់កាប់ អាវុធ និង ជួញដូរ ចែកចាយ​គ្រឿងញៀន​ខុសច្បាប់

ដោយ​:​វ​ណ្ណះ​/​ព្រះសីហនុ​: មន្ត្រីនគរបាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​ជន​ស​ង្ស​យ័​ជា​ជន​ជាតិចិន​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់ពី​នគរបាល​បាន​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ពីបទ រក្សាទុក​កាន់កាប់ អាវុធ និង ជួញដូរ ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​កាលពី​យប់ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ ។​

​ប្រភព​ដដែល​បន្តថា ជនសង្ស័យ កំពុង​ជិះ​រថយន្ត ម្នាក់ឯង តាមផ្លូវ​ឆ្នេរ​អូរ​ឈើទាល ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច បានធ្វើ​ការឆែកឆេរ​នៅលើ​ខ្លួន​ជនសង្ស័យ រកឃើញ​គ្រឿងញៀន​ជាច្រើន និង​អាវុធខ្លី​១​ដើម​បន្ថែមទៀត ។​

​ជនសង្ស័យ​ឈ្មោះ TANG ZHANG WEI ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នក​នាំ​ភ្ញៀវ​នៅកាស៊ី​ណូ ស៊ី​ង​តា​លូ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់នៅ​សណ្ឋាគារ អា​លី​យ៉ា ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

​ការឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​ដូចជា​៖
-​អាវុធខ្លី ០១​ដើម ម៉ាក Zoraki 2914-TD មាន​លេខ​សម្គាល់ៈ 0620-000002, បង់​កាំភ្លើង ០១ មាន​គ្រាប់កាំភ្លើង ០៩​គ្រាប់ ។​
-​គ្រឿងញៀន ១០​កញ្ចប់​
-​ថ្នាំ​គ្រាប់​ពណ៌​ក្រហម មាន​អក្ស WY ០១​កញ្ចប់ មាន​០៥​គ្រាប់
-​ក្រដាស​អា​លុយ​មី​ឡូ​ម​សម្រាប់​ប្រើ​គ្រឿងញៀន មួយចំនួន​
-​រថយន្ត ០១​គ្រឿង ម៉ាក LEXUS RX330 ពណ៌​ប្រផេះ ស្លា​កលេ​ខៈ ភ្នំពេញ 2BA-4980៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular