ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖វ៉ាក់សាំងកូវីដ១៩ដំបូងផលិតដោយក្រុមហ៊ុនអាម៉េរិក Pfizer និងដៃគូអាឡឺម៉ង់BioNTechត្រូវបានអាជ្ញាធរអាម៉េរិកអនុញ្ញាតអោយប្រើក្នុងគ្រាអាសន្នកាលពីថ្ងៃ១១ធ្នូនិងកាលពីថ្ងៃសុក្រទី១៨ធ្នូ វ៉ាក់សាំងប្រឆាំងកូវីដ១៩មួយទៀតផលិតដោយក្រុមហ៊ុនអាម៉េរិកModerna ក៏ត្រូវបានអនុញ្ញាអោយប្រើក្នុងគ្រាអាសន្នផងដែរសំរាប់ពលរដ្ឋអាម៉េរិកមានអាយុ១៨ឆ្នាំឡើង។
ប្រធានរដ្ឋបានចំណីអាហារនិងឳសថអាម៉េរិក(FDA) លោកស្ទេហ្វិន អ៊ឹម ហាន បាននិយាយថា «ឥឡូវដោយមានវ៉ាក់សាំង២សំរាប់បង្ការកូវីដ១៩ FDAបានចាត់វិធានការសំខាន់មួយទៀតនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលដែលនាំអោយមនុស្សចូលដេកពេទ្យដ៏ច្រើនសន្ធឹកនិងការស្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ»។
ចំណែកប្រធានាធិបតី ដូណាល់ ត្រាំ បានបានសរសេរសារបង្ហោះដើម្បីអបអរការអនុញ្ញាតអោយប្រើវ៉ាក់សាំងModerna នៅអាម៉េរិក ដោយលោកបានសរសេរបង្ហោះដូច្នេះថា« សូមអបអរ វ៉ាក់សាំងModerna ចេញប្រើហើយឥឡូវ»។
សូមរំលឹកថា កាលពីថ្ងៃ១១ធ្នូវ៉ាក់សាំងកូវីដ១៩របស់Pfizer /BioNTechត្រូវបានអនុញ្ញាតអោយប្រើក្នុងគ្រាអាសន្នកាលពីថ្ងៃ១១ធ្នូ សំរាប់ក្រុមមនុស្សអាទិភាពខ្ពស់ រួមមានក្រុមគ្រូពេទ្យនិងមនុស្សចាស់នៅតាមមណ្ឌលឬផ្ទះថែទាំងមនុស្សចាស់។
កាលពីថ្ងៃសុក្រ អនុប្រធានាធិបតីអាម៉េរិកលោកម៉ៃ ផេនស៍និងភរិយា បានចាក់វ៉ាក់សាំងនេះដោយផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ដើម្បីធានាដល់ពលរដ្ឋអាម៉េរិកថាវាមានសុវត្ថិភាព។ប្រធានសភានិងប្រធានព្រឹទ្ធសភាអាម៉េរិកក៏ត្រូវរំពឹងថានឹងចាក់វ៉ាក់សាំងនេះផងដែរនៅប៉ុន្មានថ្ងៃខាងមុខ ខណៈប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន អាចនឹងចាក់នៅថ្ងៃចន្ទនេះ៕