តាកែវ ជា​ខេត្ត​ផលិត​ពង​ទា​កូន​ធំជាងគេ​នៅ​កម្ពុជា​

ដោយ​: ជា​សីហ​:/​ភ្នំពេញ​:លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បានអោយដឹងថា ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្តតាកែវ គឺជា​ឃុំ​មួយ​មាន​បងប្អូន​ប្រជាកសិករ​ជាច្រើន​គ្រួសារនិយម​ចូលចិត្ត​ចិញ្ចឹម​ទា និង​ភ្ញាស់ពងទា ជា​លក្ខណៈ​ប្រពៃណី តៗ​គ្នា​មក ដោយ​ចាត់ទុកថា​អាចជួយ​បង្កើន​ប្រាក់ចំណូល ក្នុង​ជីវភាព​គ្រួសារ​របស់​ពួកគាត់​បាន​យ៉ាង​ល្អប្រសើរ​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ជាក់ស្តែង​គ្រួសារ​មួយ គឺ​គ្រួសារ លោក សូត សុផល និង​ភរិយា នូ សាវឿន មានកូន​ប្រុស ០៣​នាក់ រស់នៅ​ភូមិ​សាមគ្គី ឃុំ​ស្រែ​រនោង​ជា​គ្រួសារ​មួយ​បានចាប់ផ្តើម​ប្រកប​របរ​ទិញ​លក់​ពង​ទា និង​កូន​ទា​នៅ​ឆ្នាំ​២០០៣ ដោយ​រដូវវស្សា​ដឹក​កូន​ទាល​ក់ នៅ​រដូវប្រាំង​ស៊ីឈ្នួល​ដឹក​ពង​ទា អាច​រកចំណូលបាន​ត្រឹមតែ ៥០០ .០០០-៦០០ ០០០​រ​/​ខែ​។ ឆ្នាំ​២០០៧ លោក​ចាប់ផ្តើម​បង្កើត​ឡ​ភ្ញាស់​អង្កាម​ចំនួន​១ អាចដាក់​ពង​ភ្ញាស់​បាន​ចំនួន​១. ២០០​គ្រាប់ ក្នុង​រយៈពេល ៤​ថ្ងៃ ហើយ​ទទួលបាន​ចំណូល ២ .០០០ .០០០-៣ ០០០. ០០០​រ​/​ខែ​។

ដោយ​ពិនិត្យឃើញថា​របរ​នេះ​មាន​ចំណូល​ខ្ពស់ និង​មាន​ទីផ្សារ​ច្រើន ពិសេស​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ គ្រួសារ​លោក​បាន​បង្កើន​ការ​ភ្ញាស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ រហូតដល់​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជា មួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​បើ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​ទា យក​ពង និង​វិធីសាស្ត្រ​ភ្ញាស់ពងទា​ដោយ​ប្រើ​ភ្លើងអគ្គិសនី​។ ទទួលបាន​បទពិសោធ​ន៍ លោក​ចាប់ ផ្តើម​ប្រើឡ​ភ្ញាស់ពងទា​ដោយ​ប្រើ​អគ្គិសនី ដែល​អាចដាក់​ពង​ទា​ភ្ញាស់​បាន​ចំនួន ៩. ០០០ គ្រាប់ ក្នុង​រយ​:​ពេល ៤​ថ្ងៃ​។ ពីមួយ​ជំហាន​ទៅមួយ​ជំហាន ភាពជោគជ័យ​កាន់តែ​ល្អប្រសើរ​ឡើង រហូតមកទល់​បច្ចុប្បន្ន លោក​មាន​ឡ​ភ្ញាស់ពងទា​ចំនួន​២ ដែល​អាចដាក់​ពង​ភ្ញាស់​បាន​ចំនួន ៣០០ .០០០​គ្រាប់​/​ខែ​។ គាត់​អាច​លក់​ផលិតផល​ចេញ​ជា ៣​ប្រភេទ ៖
– ពង​ទា ៦០ ០០០​គ្រាប់​/​ខែ (៥០០-៥៥០​រ​/​គ្រាប់​) = ៣១ ៥០០ ០០០​រ​
– ពង​ទា​កូន ៧៥ ០០០​គ្រាប់​/​ខែ (៥០០-៦០០​រ​/​គ្រាប់​) = ៤១. ២៥០ ០០០​រ​
– កូន​ទា ១២ .០០០-១៥ .០០០​ក្ប​/​ខែ​(១៨០០-២០០០​រ​/​ក្ប​)= ២៥ .៦៥០ ០០០​រ​

​ចំណូល​ដែល​ទទួលបាន​ពី​អាជីវ​កម្មនេះ​ប្រមាណ ៩. ០០០ .០០០-១២ .០០០ ០០០​រៀល​/​ខែ​។ លោក​បាន​បញ្ចាក់​បន្ថែម​ថា​ក្នុង​បរិបទ​នៃ​ការ​រាលដាល​ជាស​កល​ជំងឺឆ្លង​កូ​វីដ​-១៩ នេះ​មាន​អ្នកភូមិ​ជាច្រើន​មិនបាន​ទៅរក​ការងារ​ខាងក្រៅ ហើយ​ងាក​មក​ចាប់យក​របរ​ចិញ្ចឹម​ទា​វិញ​។ ដូចនេះ វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​គាត់​ធ្វើការ​ពង្រីក​អាជីវកម្ម​នេះ​បន្ថែមទៀត ដោយ​ជ្រើស​រើសយក​អ្នកភូមិ​ដែល​គ្មាន​ការងារ​ធ្វើ​មក​ចូលរួម​ធ្វើការ​ជាមួយ​លោក​។ ដោយសារ​មាន​ពលកម្ម​គ្រប់គ្រាន់ សព្វថ្ងៃ​គាត់​អាច​លក់​ពង​ទា​កូន​បាន​ចំនួន ៨០ .០០០-១០០ .០០០​គ្រាប់​/​ថ្ងៃ ទីផ្សារ​ធំ​បំផុត​គឺ​រាជធានី​ភ្នំពេញ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា បច្ចុប្បន្ន​នៅ​ទូទាំង​ឃុំ មាន​ឡ​ភ្ញាស់ពងទា​កូន​ចំនួន​២៧ និង​មាន​អ្នក​ចិញ្ចឹម​ទា​ហ្វូង​ចំនួន ៥៦​គ្រូ​សារ ក្នុងនោះ​មាន​ឡ​ភ្ញាស់​ដោយ​ប្រើ​អង្កាម​ចំនួន​១២ និង​ឡ​ភ្ញាស់​ដោយ​ប្រើ​ចរន្ត​អគ្គីសនី​ចំនួន​១៥ ហើយ​ពួកគាត់​ក៏បាន​ចងក្រង​ជា​សមាគម​អាជីវកម្ម​ភ្ញាស់ពងទា​កូន​ស្រែ​រនោង រួចហើយ​ដែរ​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា សព្វថ្ងៃនេះ​គិត​ជា​មធ្យម​ឃុំ​ស្រែ​រនោង​ទាំងមូល អាច​ផ្គត់ផ្គង់​ពង​ទា​កូន​ឲ្យ​ទីផ្សារ​បាន​ចំនួន ២០០. ០០០​គ្រាប់​/​ថ្ងៃ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular