ប្រែសម្រួល : កញ្ញាដាលីស ៖ ពពកផេះភ្នំភ្លើងបានព្រួសឡើងលើមេឃដោយសាររន្ទះបាញ់ក្នុងអំឡុងការផ្ទុះភ្នំភ្លើងមួយកាលពីថ្ងៃព្រហស្បតិ៍ទី១៧ធ្នូដោយបំភ្លឺផ្ទៃមេឃពេលរាត្រីនៅជប៉ុនជាមួយនឹងការបង្ហាញផ្កាភ្លើងពណ៌ទឹកក្រូចភ្លឺចិញ្ចាចនិងចរន្តអគ្គិសនីក្តៅពណ៌ស។
ភ្នំភ្លើងគួរឱ្យខ្លាចឈ្មោះ សាគូរ៉ាជីម៉ា ដែលជាភ្នំភ្លើងសកម្មមួយនៅក្នុងខេត្តកាហ្គោស៊ីម៉ា បានផ្ទុះឡើងនៅសប្តាហ៍នេះដោយមានរន្ទះបាញ់ពីលើ។ ទោះជាយ៉ាងណានេះមិនមែនជាលើកទីមួយទេដែលភ្នំភ្លើងនេះត្រូវរន្ទះបាញ់។ បាតុភូតដូចគ្នានេះបានកើតឡើងចំពោះភ្នំភ្លើងសាគូរ៉ាជីម៉ាម្តងដែរកាលពីឆ្នាំ ២០១៨ ក្នុងអំឡុងពេលនៃការផ្ទុះជាហូរហែរបស់វា។
រន្ទះបាញ់ភ្នំភ្លើងត្រូវបានប្រទះឃើញជាច្រើនដងនៅតាមតំបន់ផ្សេងៗនៃពិភពលោកប៉ុន្តែមូលហេតុពិតប្រាកដនៃបាតុភូតដ៏អស្ចារ្យនេះគឺពិបាកសម្រាប់អ្នកវិទ្យាសាស្ត្រធ្វើការស្រាយបំភ្លឺណាស់។ ទោះយ៉ាងណា វាជាផ្ទាំងទស្សនីយភាពមួយគួរឱ្យចង់គយគន់៕
រន្ទះបាញ់ភ្នំភ្លើងសាគូរ៉ាជីម៉ាកាលពីថ្ងៃព្រហស្បតិ៍