Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​ទ...

បុរស​ម្នាក់​ទាត់​ក្មេង​បណ្តាលឱ្យ​បាក់ជើង​ស្តាំ​ត្រូវ​នគរបាល​ឃាត់ខ្លួន​

​ដោយៈ​ស​រិ​ទ្ធ​/​កណ្តាល​: បុរស​ម្នាក់​ខឹង​ក្មេង​ជេរ​ថា​អា​ឆ្កួត ក៏​ឈប់​កង់​ចុះទៅ​ទាត់​ក្មេង​នោះ​មួយ​ជើង​បណ្តាលឱ្យ​បាក់ជើង​ស្តាំ​រងរបួស​ធ្ងន់​ត្រូវ​នគរបាល​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ នៅលើ​ផ្លូវលំ​ក្នុងភូមិ​ល្វា​.​ស​កណ្តាល ឃុំ​ល្វា​.​ស ស្រុក​ល្វាឯម ខេត្តកណ្ដាល​។​

​ជនសង្ស័យ​ឈ្មោះ វ៉ាត ឆៃ​រ៉ាត់ ហៅ ប៉ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ល្វា​.​ស​ក្រោម ឃុំ​ល្វា​.​ស ស្រុក​ល្វាឯម ខេត្តកណ្ដាល ។​ចំណែក​ជនរងគ្រោះ​ឈ្មោះ ផល រីតា ភេទ​ប្រុស អាយុ​៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ល្វា​.​ស​កណ្ដាល ឃុំ​ល្វា​.​ស ស្រុក​ល្វាឯម ខេត្តកណ្ដាល​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ល្វាឯម​បានឱ្យដឹងថា​នៅ​ល្ងាច​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០​កុមារា​ឈ្មោះ ផល រីតា បាន​ឈរ​លេង​ជាមួយ​ក្មេងៗ នៅលើ​ផ្លូវលំ​។ ពេល​កំពុង​ឈរ​លេង​ស្រាប់តែ​ឈ្មោះ​វ៉ាត ឆៃ​រ៉ាត់ ហៅ ប៉ ស្រវឹងស្រា​ជិះ​កង់​មកពី​ភូមិ​ព្រែកប្រា​។ ពេលមកដល់​កន្លែង​ក្មេងរងគ្រោះ​កំពុង​ឈរ​លេង ឈ្មោះ វ៉ាត ឆៃ​រ៉ាត់ បាន​ចុះ​ពីលើ​កង់​ទៅ​ទាត់​ក្មេងរងគ្រោះ​ឈ្មោះ​ផល រីតា​មួយ​ជើង​ចំ​ភ្លៅ​ខាងស្តាំ​បណ្តាលឱ្យ​បាក់ ដោយសារ​ខឹង​ក្មេងរងគ្រោះ​ជេរ​ថា​អា​ឆ្កួត ។

​ភ្លាមនោះ​ក្មេងរងគ្រោះ ត្រូវបាន​ម្ដាយបង្កើត​នាំទៅ​កាន់​មន្ទីរពេទ្យ​កុមារ​ជាតិ ត្រូវ​គ្រូពេទ្យ​ពិនិត្យថា​បាន​បាក់ឆ្អឹង​ភ្លៅ។ ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular