Home ព័ត៌មានជាតិ សង្គម ​អគ្គនាយក​អាជ...

​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការដ្ឋាន កំណាយ​ស្រាវជ្រាវ នៅ​បរិវេណ​ក្រុង​អង្គរធំ​

ដោយៈ ទេព មង្គល-អង្គរតូច / សៀមរាបៈ លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា រួមទាំង​សហការី កាលពី​រសៀល ថ្ងៃទី​១៧ ខែធ្នូ នេះ បាន​ចុះ​ពិនិត្យ​ការដ្ឋាន កំណាយ​ស្រាវជ្រាវ ដែលមាន​ទីតាំង នៅ​ព្រះ​រាជរោង​សិត​លោហៈ នា​ជ្រុង​ពាយ័ព្យ នៃ​ក្រុង​អង្គរធំ ។ នេះ​បើ​យោងតាម ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សព្វផ្សាយ​ឱ្យដឹង ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១៩ ធ្នូ​នេះ ។​

​អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល បានអោយដឹងថាៈ គម្រោង​នេះ មាន​ឈ្មោះថា LANGAU – សិត​ថ្វាយ​ព្រះមហាក្សត្រ​។ ការសិក្សា​អំពី លោហកម្ម​បុរាណ នៃ​រោង​ជាង​សំរឹទ្ធ ក្នុង​ព្រះបរមរាជវាំង ក្រុង​អង្គរធំ កាលពី​អំឡុង​សតវត្សរ៍​ទី​១១ ដល់ ១២ នៃ​គ​.​ស​.​។ លោក​បាន​បន្តថាៈ គោលបំណង​សំខាន់ របស់​គម្រោង​នេះ គឺ​ដើម្បី​កំណត់​ពី​ប្រភព នៃ​ការផ្គត់ផ្គង់ ធាតុ​ទង់ដែង ទាំង​នៅក្នុង​ស្រុក​ខ្មែរ នា​សម័យបុរាណ និង​នាំចេញ​ទៅកាន់ ប្រទេសជិតខាង​ផង​។​

​កំណាយ​ស្រាវជ្រាវ​នេះ ក្រោម​កិច្ចសហការ រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលា​បារាំង​ចុង​បូព៌ា (EFEO) ថែមទាំង​មានការ​ចូលរួម ពី​ក្រុម​ស្រាវជ្រាវ អ្នកជំនាញ ផ្នែក​បុរាណវិទ្យា អ្នកជំនាញ​ផ្នែក​លោហៈកម្ម​បុរាណ អ្នកជំនាញ​ផ្នែក​ភូ​គ​ព្ភ​បុរាណ អ្នកជំនាញ​ផ្នែក​កុលាលភាជន៍ អ្នកជំនាញ​ផ្នែក​រូបវិទ្យា និង​អ្នកជំនាញ​ផ្នែក​ជួសជុល​លោហៈ អន្តរជាតិ ផង ។​

​លោក​បាន​បញ្ជាក់ថាៈ សកម្មភាព​កំណាយ​នៅលើ​ទីតាំង ដែល​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៦ រហូតមកដល់​ពេលនេះ បាន​ប្រទះឃើញ​សំណល់​ជាច្រើន រួមមាន ឡ​ចំហេះ​ធ្យូងថ្ម ចំនួន​២០​កន្លែង ឡ​សិត​លោហៈ និង​រោង​ជាង​ដំ​លោហៈ ជញ្ជាំង​ឡ បណ្តុំ​ឈ្នុល ឈ្នុល ជើង​កាល់ ជើង​ទម្រ និង​ចង្ក្រាន​សិត​លោហៈ ជាដើម​។ តាម​ការពិនិត្យ រុករក​ផ្នែក​ភូ​គ​ព្ភ​គីមី នៅ​ផ្ទៃដី​ប្រមាណ ៧.៥០០ ម៉ែត្រក្រឡា ឱ្យដឹងថា ការបំពុល​ដី ដោយ​លោហៈ​ធ្ងន់ ក៏​អាចជួយ​ឱ្យ​ក្រុម​អ្នកជំនាញ ដឹង​ពី​វិសាលភាព នៃ​ទីតាំង​របស់ ព្រះរាជ​រោង​សិត​លោហៈ និង​ផលប៉ះពាល់ បរិវេណ​ក្បែរ​នោះដែរ​។ ទិន្នន័យ​នៃ​ការវិភាគ​ថ្មីៗ និង​លទ្ធផល នៃ​ការសិក្សា បច្ចេកទេស​វិទ្យា ផ្សេងទៀត ជាពិសេស​បដិមា​អំពី​លោហៈ បង្ហាញ​ពី​ភាព​ចម្រុះ នៃលក្ខណៈ​បច្ចេកទេស របស់​ជាង​ស្មិត នៅក្នុង​ព្រះបរមរាជវាំង សម័យបុរាណ អាចឱ្យ​អ្នកស្រាវជ្រាវ​សម័យថ្មី យល់ដឹង​អំពី​របៀប​រស់នៅ និង​ការរៀបចំ នៃ​រោង​សិប្បកម្ម​លោហៈ​ទាំងមូល នៅក្នុង​រដ្ឋការ​ខ្មែរ នា​សម័យអង្គរ​បាន​៕/V​

​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការដ្ឋាន កំណាយ​ស្រាវជ្រាវ នៅ​បរិវេណ​ក្រុង​អង្គរធំ​ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការដ្ឋាន កំណាយ​ស្រាវជ្រាវ នៅ​បរិវេណ​ក្រុង​អង្គរធំ​

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការដ្ឋាន កំណាយ​ស្រាវជ្រាវ នៅ​បរិវេណ​ក្រុង​អង្គរធំ​

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការដ្ឋាន កំណាយ​ស្រាវជ្រាវ នៅ​បរិវេណ​ក្រុង​អង្គរធំ​

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការដ្ឋាន កំណាយ​ស្រាវជ្រាវ នៅ​បរិវេណ​ក្រុង​អង្គរធំ​

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការដ្ឋាន កំណាយ​ស្រាវជ្រាវ នៅ​បរិវេណ​ក្រុង​អង្គរធំ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular