ដោយ: បញ្ញាសាស្ត្រ/ភ្នំពេញ: បទចម្រៀង”កុំរាំកៀកគ្នា” និពន្ធនឹងសម្រួលតន្ត្រីដោយ Sovath Sareyvoth ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសបង្កើត របស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ កំពុងតែទទួលបានគាំទ្រជាច្រើនលើបណ្ដាញសង្គមមិនត្រឹមតែ យុវវ័យទេ សូម្បីតែភរិយារបស់លោកក៏អត់ទ្រាំមិនបាន គ្រលែងចង្កេះរាំលេងជាមួយប្ដីឡើង ម៉ាអស់ដៃ។
បទចម្រៀង”កុំរាំកៀកគ្នា” និពន្ធ melody និពន្ធទំនុកច្រៀង: ទុយ ច័ន្ទមុនី , និពន្ធបទភ្លេង នឹងសម្រួលបទភ្លេងដោយ Sovath Sereyvuth។ បទចម្រៀងមួយបទនេះ ក្រៅពីសម្រាប់ បម្រើ អារម្មណ៍ឲ្យប្រិយមិត្តរាំងលេងសប្បាយប៉ុណ្ណោះទេ ថែមតាំងមានខ្លឹមសារអប់រំ ពីការរក្សាគម្លាតសុវត្ថិភាព ស្របពេលដែលបច្ចុប្បន្ន និងពិភពលោកកំពុងទទួលរងនូវ ការរីករាលដាល ដោយជំងឺដ៏កាចសាហាវកូវីដ១៩នេះ។
ចង់ដឹងថា ប្រពន្ធរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ គ្រលែងចង្កេះជាមួយស្វាមី ឡូយយ៉ាងណាតោះ!សូមទស្សនាទាំងអស់គ្នា៖