Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ប...

បុរស​ម្នាក់ បើក​ម៉ូតូ ទៅបុក​រថយន្ត ពី​ចំហៀង បណ្ដាល​ឲ្យ​រងរបួស​បាក់​ភ្លៅ​ឆ្វេង​


​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ម្នាក់ បើក​ម៉ូតូ​ទៅបុក​រថយន្ត ពី​ចំហៀង បណ្ដាល​ឲ្យ​រងរបួស បាក់​ភ្លៅ​ឆ្វេង កាលពី​វេលា​ម៉ោងជាង ១០ យប់ ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៣១០ កែង​ផ្លូវ​លេខ​២០៥ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បើក​ម៉ូតូ​ម៉ាក​ហុងដា ប៊ីត ( Honda Beat ) ពណ៌​ឈាមជ្រូក​លា​យស ពាក់​ស្លាក​លេខ តាកែវ 1W- 5485 ធ្វើដំណើរ​តាម​បណ្ដោយ ផ្លូវ​លេខ ២០៥ ក្នុងទិសដៅ​ពី​ខាងត្បូង មក​ខាងជើង ដោយ​ល្បឿន​លឿន មិន​ប្រុងប្រយ័ត្ន បាន​ជ្រុល​ទៅបុក​រថយន្ត ម៉ាក​តូយ៉ូតា ហាយ​ឡាក់ រ៉េ​វ៉ូ ( Toyota Hilux Revo ) ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2BB -8020 បើកបរ​ដោយ​បុរស​ម្នាក់ ជា​ជន​ជាតិចិន ធ្វើដំណើរ​តាម​បណ្ដោយ ផ្លូវ​លេខ ៣១០ ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច ដែល​កំពុង​ឆ្លងផ្លូវ ចំ​ពី​ចំហៀង ពេញទំហឹង បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ រងរបួស​បាក់​ភ្លៅ​ឆ្វេង ហើយ​ត្រូវបាន​រថយន្ត​សាមុយ ដឹក​បញ្ចូនទៅ​កាន់​មន្ទី​ពេទ្យ​ភ្លាមៗ ។​

​ក្រោយ​កើតហេតុ ភាគី​ខាង​រថយន្ត មិនបាន​ទៅណា​នោះទេ រហូត​សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ជំនាញ​ចរាចរណ៍ ចុះ​មកដល់​រួមទាំង​ម្ដាយ​ជនរងគ្រោះ មកដល់​ដែរ ប៉ុន្តែ​ចុងក្រោយ ភាគី​ខាង​ម៉ូតូ ដឹងខ្លួន​ខុស ព្រោះ​បើក​ម៉ូតូ ទៅបុក​រថយន្ត ចំពាក់​កណ្ដាល ឲ្យ​រង​ការខូចខាត ហើយ​ខ្លួន ក៏​រងរបួស​ធ្ងន់​ផង​នោះ ទើប​សុំ​ស្មើគ្នា ដោយ​យក​ម៉ូតូ និង​រថយន្ត ទៅ​ជួសជុល​រៀងៗ​ខ្លួន ដើម្បី​បញ្ចប់រឿង​តែម្តង ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular