ដោយ: ជាសីហ:/ភ្នំពេញ: នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ លោករដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយដោយ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងសហការី បានអញ្ជើញមកពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពរបស់ក្រុមហ៊ុនចំនួន ០៤ ដែលកំពុង ត្រៀមលក្ខណសម្បត្តិលើការងារបច្ចេកទេសបានត្រឹមត្រូវឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញស្វាយកែវរមៀតស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
ក្រុមហ៊ុនទាំងនោះគឺ៖
ទី១- ក្រុមហ៊ុន Green Centric Farm Co., Ltd
ទី២- ក្រុមហ៊ុន បឹងកេត ហ្វេសហ្រ៊ូត ឯ.ក
ទី៣- ក្រុមហ៊ុន Long Wo Agriculture (Cambodia) និង
ទី៤- ក្រុមហ៊ុន បាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបមិន ឯ.ក ៕PC