ប្រែសម្រួលៈវាសនា/ហុងកុង៖អាជ្ញាធរហុងកុងកំពុងតាមស្វែងរកអ្នកជំងឺកូវីដ១៩ម្នាក់ ដែលបានរត់គេចចេញពីមន្ទីរពេទ្យមួយរបស់ទីក្រុងនេះ ។
ពួកមន្ត្រីសុខាភិបាលបានិយាយថា បុរសកើតកូវីដ១៩វ័យ៦៣ឆ្នាំ ដែលគេស្គាល់ត្រឹមតែអ្នកជំងឺលេខ7379 ត្រូវបានបញ្ជូនចូលក្នុងបន្ទប់នៅដាច់ពីគេនៃមន្ទីរពេទ្យQueen Elizabeth Hospital កាលពីថ្ងៃ១៤ធ្នូ ក្រោយត្រូវបានបញ្ជាក់ថា គាត់កើតកូវីដ១៩។
តែជននេះបានគេចចេញពីមន្ទីរពេទ្យ តាមជណ្តើរកាលពីថ្ងៃសុក្រទី១៨ធ្នូ និងគេនៅមិនទាន់រកឃើញនៅឡើយទេ។
អ្នកនាំពាក្យមន្ទីរពេទ្យបាននិយាយថា អ្នកជំងឺបានគេចខ្លួនដោយពាក់អាវធំលើខោអាវរបស់មន្ទីរពេទ្យ។បុគ្គលិកពេទ្យបានឃើញនិងដេញតាមតែ មិនអាចចាប់បាន។
វាជាករណីអ្នកជំងឺកូវីដ១៩រត់ចេញពីពេទ្យលើកដំបូងនៅហុងកុង ដែលរហូតមកទល់ពេលនេះមានអ្នកឆ្លងកូវីដ១៩ចំនួន៧.៩៧០នាក់៕