ប្រែសម្រួលៈវាសនា៖នាយករដ្ឋមន្ត្រី ស្លូវ៉ាក លោកអ៊ីហ្គ័រ ម៉ាតូវិក បាននិយាយកាលពីថ្ងៃសុក្រថាលោកបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ ក្រោយចូលរួមជំនួបកំពូលរបស់សហភាពអឺរ៉ុបនៅស្នាក់ការសហភាពអឺរ៉ុបនៅក្រុងព្រុចសែលកាលពីមួយសប្តាហ៍មុន។
ជំនួបកំពូលនេះ ត្រូវគេជឿថា ជាកន្លែងដែលប្រធានាធិបតី បារាំងលោក អេមម៉ានុយអែល ម៉ាក្រុងបានឆ្លងកូវីដ១៩ នាំអោយពួកមេដឹកនាំអឺរ៉ុបដទៃទៀតនិងមន្ត្រីកំពូលៗរបស់បារាំងបានរួសរាន់ទៅដាក់ខ្លួននៅដាច់ពីគេ។
ភ្ជាប់ជាមួយសារជាអត្ថបទស្តីពីលទ្ធផលធ្វើតេស្តិ៍ លោក ម៉ាតូវិក បានសរសេរបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកថា «ថ្ងៃនេះ ខ្ញុំក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នា ។អស់ពេល៩ខែមកនេះ ខ្ញុំបានខិតខំប្រឆាំងមនុស្សដែលញុះញង់ប្រជាជនប្រឆាំងនឹងវិធានការទប់ស្កាត់កូវីដ១៩របស់រដ្ឋាភិបាល។ឥឡូវ វាហាក់ដូចជាការឈប់សម្រាកមួយផ្សេង»។
ម៉ាតូវិក បាននិយាយទៅកាន់ប្រធានស្នងការអឺរ៉ុបលោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេយេន នៅជំនួបកំពូលសហភាពអឺរ៉ុបនៅក្រុងព្រុចសែលកាលពីថ្ងៃ១០ធ្នូ
ក្រោយប្រកាសថាលោកឆ្លងវីរុសកូរ៉ូណា លោកម៉ាក្រុងលោកត្រូវបានគេរាយការណ៍ថា បានឡើងក្តៅខ្លួន ក្អក និងល្ហិតល្ហៃកាលពីថ្ងៃសុក្រហើយវេជ្ជបណ្ឌិតយោធាម្នាក់នៅប្រចាំការជាប់ខ្លួនលោកនៅក្រុងម៉ាសី។
ប្រធានាធិបតីបារាំង វ័យ៤២ឆ្នាំរូបនេះ កំពុងស្នាក់នៅគេហដ្ឋានLa Lanterneក្រោយធ្វើតេស្តិ៍ឃើញកូវីដ១៩ បន្ទាប់ពីទៅចូលរួមកិច្ចប្រជុំនៅព្រុចសែលជាមួយមេដឹកនាំសហភាពអឺរ៉ុបដទៃទៀត។
កាសែតLe Parisienបាននិយាយថា ប្រធានគ្រូពេទ្យប្រចាំវិមានអេលីហ្សេ លោកហ្សង់ គ្រីស្តូប ពែររ៉ូចុន កំពុងនៅជាមួយលោកម៉ាក្រុងក្នុងអំឡុងពេលចត្តាឡីស័ករបស់លោក ខណៈលោកជំទាវ ប្រ៊ីហ្គីត ម៉ាក្រុង វ័យ៦៧ឆ្នាំ ដាក់ខ្លួននៅដោយឡែកនៅក្រុងប៉ារីស៕
ម៉ាក្រុង ឡើងក្តៅខ្លួន ក្អកនិងល្ហិតល្ហៃ កាលពីថ្ងៃសុក្រ