ប្រែសម្រួល : កញ្ញាដាលីស/គូឡាឡាំពួ ៖ មន្ទីរពេទ្យធំៗរបស់ម៉ាឡេស៊ីកំពុងប្រឈមនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណាក្នុងចំណោមបុគ្គលិកសុខាភិបាលនិងបុគ្គលិកទូទៅខណៈករណីកូវីដ១៩សកម្ម(នៅមិនទាន់ជា)មានចំនួនដល់ទៅជាង ១៥.០០០ នាក់កាលពីថ្ងៃសុក្រ (១៨ ធ្នូ) ។
មន្ទីរពេទ្យធំទាំងពីរនៅរដ្ឋសេឡាន់ហ្គ័រ បានទទួលរងការផ្ទុះឡើងនៃមេរោគកូរ៉ូណាក្នុងចំណោមបុគ្គលិករបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
មន្ទីរពេទ្យក្លាងមានបុគ្គលិកជាង ៥០ នាក់ឆ្លងវីរុសកូរ៉ូណា និង មន្ទីរពេទ្យសឺដាង មានករណីឆ្លងចំនួន ២៩ ។
មន្ទីរពេទ្យស៊ូហ្គាយប៊ូឡូ ជាកន្លែងព្យាបាលដ៏សំខាន់មួយទៀតសម្រាប់អ្នកជំងឺកូវីដ១៩ បានរាយការណ៍ថាមាន ១៥ ករណីក្នុងចំណោមបុគ្គលិករបស់ខ្លួន។ហើយក្រសួងសុខាភិបាលនៅទីក្រុងគូឡាឡាំពួបានចុះបញ្ជី ១០ ករណីផងដែរនេះបើយោងតាមក្រសួងសុខាភិបាលកាលពីថ្ងៃសុក្រ។
មន្ទីរពេទ្យទាំងនេះបម្រើសេវាដល់ទីក្រុងដែលមានប្រជាជនរស់នៅច្រើនក្រាស់ក្រែលសរុបជាង ៧ លាននាក់ រួមទាំងទីក្រុងគូឡាឡាំពួនិងរដ្ឋសេឡាន់ហ្គ័រ។
ក្រសួងសុខាភិបាលបានបញ្ជាក់កាលពីថ្ងៃសុក្រថា ការឆ្លងវីរុសកូរ៉ូណាសរុបចំនួន ១.៣៥៩ ត្រូវបានចុះបញ្ជីក្នុងចំណោមបុគ្គលិកថែទាំសុខភាពចាប់តាំងពីរលកទី ៣ បានចាប់ផ្តើមនៅចុងខែកញ្ញា។ ត្រឹមតែថ្ងៃសុក្រមួយ ក្រសួងបានរាយការណ៍អំពីករណីឆ្លងចំនួន ៤៣ ផ្សេងទៀតក្នុងចំណោមបុគ្គលិកថែទាំសុខភាព៕
ម៉ាឡេស៊ីកំពុងប្រឈមការផ្ទុះមេរោគកូរ៉ូណាក្នុងចំណោមបុគ្គលិកខ្លួន