Home ព័ត៌មានជាតិ សេដ្ឋកិច្ច ការបាត់​ស្លាក...

ការបាត់​ស្លាក ” ព្រះរាជាណាចក្រ​កម្ពុជា ” ពី​សំណង់​ថ្មី នៃ​ខ្លោងទ្វារ ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត នាំឱ្យមាន​ការរិះគន់​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ប្រជាជន មហាជន និង​ភ្ញៀវ បាន​សម្តែង​ចម្ងល់ លាយឡំ​នឹង​ការរិះគន់ ករណី​បាត់​ស្លាក​សរសេរថា ” ព្រះរាជាណាចក្រ​កម្ពុជា ” ពី​សំណង់​ថ្មី នៃ​ខ្លោងទ្វារ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅពេល​មើល​ពី​ទឹកដី​ថៃ ចូលមក​ប្រទេស​កម្ពុជា​។​

​មតិ​ចម្រុះ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ បាន​ផ្ទុះឡើង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ នៅពេលដែល​ហោជាង សងខាង (​ពេល​មើល​ទាំង​ខាង​ចេញ ពី​ប្រទេស និង​ទាំង​ខាង​ចូល មក​ប្រទេស ) នៃ​សំណង់​ថ្មី នៃ​ខ្លោងទ្វារ​អគារ​រដ្ឋបាល ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ មាន​សរសេរ​តែ​ខ្លឹមសារ​ថា ” ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត The office The international Boder Check point of. Poi pet ” ហើយ​លែងឃើញ​ខ្លឹមសារ​ថា ” ព្រះរាជាណាចក្រ​កម្ពុជា Kingdom of Cambodiia ” ពោលគឺ​មិន​ដូច​កាល ខ្លោងទ្វារ​កំពូល​បី​ចាស់ ដែល​បាន សរសេរ​ខ្លឹមសារ ” ព្រះរាជាណាចក្រ​កម្ពុជា Kingdom of Cambodiia ” (​នៅពេល​មើល ពី​ខាង​ចូល ពី​ប្រទេស​ថៃ មក​កម្ពុជា ) ។​

​ប្រជាជន មហាជន​និង​ភ្ញៀវ​ទាំងនោះ បាន​បន្តថាៈ ប៉ុន្មាន​ថ្ងៃមុន ពួកគេ​បានឃើញ​ជាង នៃ​ក្រុមហ៊ុន​សាងសង់ អគារ​រដ្ឋបាល​ច្រកទ្វារ​នេះ បាន​សរសេរ​ខ្លឹមសារ “​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត The office the international Boder Check point of. Poi pet ” នៅ​ម្ខាង​ហើយ ហើយ​រង់ចាំ​មើល​សិន​ថា ក្រែង​មាន​សរសេរ ខ្លឹមសារ ព្រះរាជាណាចក្រ​កម្ពុជា Kingdom of Cambodiia ប៉ុន្តែ​មកដល់​ថ្ងៃនេះ មិនឃើញ​មាន​សរសេរ​ដូច្នេះ ក៏បាន​សម្តែង​ការខកចិត្ត យ៉ាងខ្លាំង ។​

​ពួកគេ​បាន​សំណូមពរ អោយ​មន្ត្រី​ទទួលខុសត្រូវ សាងសង់​អគារ​នេះ របស់​ក្រសួងមហាផ្ទៃ ជួយ​កែសម្រួល នូវ​ការសរសេរ​ខ្លឹមសារ ដែល​សម្គាល់​បាន ប្រទេស​កម្ពុជា ក៏​ដូច​ជាតិខ្មែរ វិញ​ផង ។ ម្យ៉ាងទៀត នៅ​ខាង​ខ្លោងទ្វារ នៃ​ច្រកទ្វារព្រំដែន​ស្ថាពរ ឬ​អចិន្ត្រៃយ៍ ខ្លង​លឹក របស់​ថៃ ដែល​ឈម​គ្នា​នោះ គេ​បាន​សរសេរ​ខ្លឹមសារ ” ព្រះរាជា​ណ​ចក្រ​ថៃ Kingdom of Thailand ” (​ពេល​មើល​ពី​កម្ពុជា ចូល​ថៃ​) និង​សរសេរ​ខ្លឹមសារ ” ច្រក​ទ្ចា​រ​ស្ថាពរ ខ្លង​លឹក Klongleuk international Border check point ” (​ពេល​មើល​ចេញពី​ថៃ មក​កម្ពុជា​) ដែល មើលទៅ ដូច​ជាមាន​អត្ថន័យ​ជាង​ខាង​កម្ពុជា​។​

​ករណីនេះ អ្នកយកព័ត៌មាន​យើង បាន​សួរ​ទៅ​ក្រុម​ជាង​សាងសង់ ពួកគាត់​ថា ពួកគាត់ ធ្វើតាម​មេការ​ទេ ។ ប៉ុន្តែ​មេការ និង​មន្ត្រី​ទទួលខុសត្រូវ លើ​ការសាងសង់ អគារ​រដ្ឋបាល ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ អ្នកយកព័ត៌មាន​យើង ព្យាយាម​ទាក់ទង​ដែរ​តែ​មិនបាន ឡើយ​។​

​សូម​រំលឹកថា អគារ​ថ្មី​នៃ​រដ្ឋបាល នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បាន​សែន​ក្រុង​ពាលី កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៧ ហើយ​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ បានធ្វើ​ពិធី​បើក ការដ្ឋាន​សាងសង់ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកស្រី ញ៉ែម សា​ខន ស ខេង​។​

​អគារ ត្រូវ​សាងសង់ និង​ស្ថាបត្យកម្ម តាម​រចនាបទ​ខ្មែរ មាន​ស្តង់ដារ និង​លក្ខណៈ​ទំនើប ទាន់សម័យ ដូច​ប្រទេសជិតខាង ដោយ​ត្រូវ​សង់​ពីលើ​ផ្លូវ នៃ​ច្រក​តែម្តង ដោយ​គ្រោង​នឹង ចំណាយ​ថវិកា ជាង ១ លាន​ដុល្លារ​អាម៉េរិក ។ ក្នុងនោះ ក៏មាន​ប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ (​នគរបាល​ច្រកទ្វារ​អន្តរជាតិ​, នគរបាល​ទិដ្ឋាការ​) បំពេញការងារ ជូន​ភ្ញៀវ​ជាតិ អន្តរជាតិ នៅ​សងខាង​ផ្លូវ និង​ការិយាល័យ​ធ្វើការ របស់​អង្គភាព​ពាក់ព័ន្ធ មាន​គយ​និង​រដ្ឋាករ , ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ ,​អតីត​កាំកុងត្រូល​, ផ្នែក​ច​ត្តា​ឡី​ស័ក , នគរបាល​អន្តរជាតិ , នគរបាល​ទេសចរណ៍​…. ជាដើម ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular