Home ព័ត៌មានជាតិ សេដ្ឋកិច្ច ជប៉ុន​ផ្តល់​ថ...

ជប៉ុន​ផ្តល់​ថវិកា ១៩ ម៉ឺន​ដុល្លារ​អាមេរិក កែលម្អ​ផ្លូវ​ជូន​ពលរដ្ឋ នៅ​ស្រុក​បូ​ទុម​សាគរ​

ដោយៈ សុ​ផានី​តា / កោះកុងៈ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បានសម្រេច​ផ្ដល់ជំនួយ ឥត​សំណង ជា​ថវិកា​ប្រមាណ ១៩ ម៉ឺន​ដុល្លារ សម្រាប់​ការកែលម្អ​ផ្លូវ​ធ្វើដំណើរ​ឆ្លងកាត់ ទៅមក ក្នុងស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ក្រោម​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ មនុស្សជាតិ​។​

​នៅក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចសន្យា​ផ្តល់ជំនួយ​របស់ រដ្ឋាភិបាល​ជប៉ុន​នេះ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹង កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ថា គម្រោង​កែលម្អ​ប្រព័ន្ធ​គមនាគមន៍ ក្នុង​មូលដ្ឋាន​ស្រុក​បូ​ទុម​សាគរ​នេះ ក្នុង​គោលបំណង ដើ​ម្បិ​ធានាបាន​នូវ​សុវត្ថិភាព ក្នុងការ​ឆ្លងកាត់ ជូន​ប្រជាពលរដ្ឋ ក្នុង​តំបន់​។​

​លោក​ឯកអគ្គរាជទូត​ជប៉ុន រំពឹងថាៈ នៅពេល​លទ្ធផល​អនុវត្ត​សម្រេចបាន​ហើយ វា​នឹង ផ្តល់​អត្ថប្រយោជន៍ ដល់​ប្រជាជន​ជាង ២.៤០០ នាក់ តាមរយៈ​ការ​ផ្តល់នូវ​លទ្ធភាព​ទ​ទួល បាន​សេវាសាធារណៈ ប្រសើរ​ជាង​មុន ដូចជា​សាលារៀន ផ្សារ វត្ត​អារាម និង​មណ្ឌល សុខភាព​ជាដើម ព្រមទាំង​បង្កើន​សកម្មភាព​សេ​ដ្ខ​កិច្ច ក្នុង​តំបន់ តាមរយៈ​ការធ្វើ​ឲ្យ​សកម្មភាព ដឹកជញ្ជូន កាន់តែ​រលូន នឹង​ជួយ​ក្នុងការ​កែលម្អ គុណភាព​ជីវិត សម្រាប់​ប្រជាជន​នៅក្នុង តំបន់​នៃ​គម្រោង​។​

​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា បាន​ពន្យល់ថាៈ ប្រ​ទស​កម្ពុជា បាន​នឹង​កំពុង​មានការ អភិវឌ្ឍ យ៉ាង​ឆាប់រហ័ស​។ តែ​ទោះ​យ៉ាងណាក៏ដោយ ក៏​ស្ថានទូត​ទទួលស្គាល់ថា​នៅតែ មាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​ដោះស្រាយ ដើម្បី​លើកកម្ពស់​គុណភាព ជីវភាព របស់​ប្រជាពលរដ្ឋ​។ ប្រទេស​ជប៉ុន នឹង​បន្ត​ចូលរួមចំណែក ក្នុងការ​ដោះស្រាយ បញ្ហា​ទាំងនោះ តាមរយៈ​ក្របខណ្ឌ សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ផ្សេងៗ រួមទាំង គូ​សាណូ​ណិ​។​

​ចំណែកឯ​លោក អន ដា​វុ​ធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ខេត្តកោះកុង បានបង្ហាញ​ការ​សាទរ ជាមួយ​ប្រជាពលរដ្ឋ ដែលមាន​តម្រូវ​ការចាំបាច់​ខាង​ផ្លូវ​ធ្វើដំណើរ ទៅមក បាន​ងាយស្រួល ពុំមាន​ឧបសគ្គ ទៅ​ថ្ងៃមុខ​។ លោក​បាន​បន្តថា លោក​បាន​ស្នើសុំ ជា​គម្រោង​នេះ ទៅ​ស្ថានទូត​ជប៉ុន អស់​ពេល ២ ឆ្នាំ​មកហើយ​ពោល​ទទួលបាន​ព័ត៌មាន តប​វិញ ដោយ​ក្តី​រំពឹង​ពិតប្រាកដ​។​

​តាម​គម្រោង​ទី​១ កែលម្អ​ជូន​ប្រជាពលរដ្ឋ លោក អន ដា​វុ​ធ គូសបញ្ជាក់ថា​នឹង​ផ្តើម​នៅក្នុង ឃុំ​ថ្ម​ស រីឯ​គម្រោង​ទី​២ កែលម្អ​ប្រព័ន្ធ​ផ្លូវ ពី​ក្រួស​ក្រហម ទៅជា​បេតុង នៅ​ឃុំ​អណ្តូងទឹក ដែល​ដាក់​គ្រឿងចក្រ អនុវត្តន៍ នៅពេល​ឆាប់ៗ ខាងមុខនេះ​តែម្តង​។​

​រាជរដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (KUSANONE) នូវ​ថវិកា​សរុប​ចំនួន ៣៩២.៣៧១ ដុល្លារ​អាមេរិក សម្រាប់​ការសាងសង់​ផ្លូវ ក្នុងស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ការស្តារ​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ខេត្តកំពង់ឆ្នាំង និង ពង្រឹង​សហគមន៍​កសិកម្ម ក្នុង​ខេត្ត​មណ្ឌល​គី​រី​៕/V-PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular