Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​កំ...

សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ប្អូនប្រុស​ដែល​បាញ់​បងប្រុស​បង្កើត នៅ​ក្រុង​តាខ្មៅ

​ដោយ​: ស​រិ​ទ្ធ / កណ្តាល​: ប្អូនប្រុស​ដែល​សមត្ថកិច្ច អះអាងថា ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន បាន​បាញ់​បងប្រុស​បង្កើត​មួយគ្រា​ប់ បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ រួច​គេចខ្លួន​បាត់ស្រមោល ដែល​ពេលនេះ សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៧​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ នេះ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​លោក​វរ​ស​នី​យ៍​ឯក ឡាក់ ម៉េង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ថ្លែង​ប្រាប់ថា ជនរងគ្រោះ ឈ្មោះ ឆាយ សៀម​មី អាយុ​៤៣​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ភូមិ​កា​ហេ ឃុំ​កា​ហេ ស្រុក​កងមាស ខេត្តកំពង់ចាម ។​

​ចំណែក ជនសង្ស័យ​ជា​ប្អូនបង្កើត​ឈ្មោះ ឆាយ សា​លាភ អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​មុខរបរ មិន​ពិតប្រាកដ ដោយ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក Scoopy ពណ៌​ក្រហម ។

​លោក ឡាក់ ម៉េង​ធី បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ​ជាម​នុស្ស​ប្រើប្រាស់​គ្រឿងញៀន​ហើយ​តែងតែ​ឈ្មោះ​គ្នា​ជាមួយ​ប្រពន្ធ ជា​អ្នករកស៊ី​លក់​ផលិតផល​តាម​អន​ឡាញ ។ លុះ​មកដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​៤​រសៀល ជនសង្ស័យ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​របស់ខ្លួន ពេលនោះ ជនរងគ្រោះ​បាន​ចូលទៅ​ជួយ​សម្របសម្រួល ឲ្យ​ឈប់​ឈ្លោះ​គ្នា តែ​ពេលនោះ​ជនសង្ស័យ​បែរជា​ខឹង​ថា ជនរងគ្រោះ​ចេះដឹង​រឿង​ប្តី​ប្រពន្ធ​របស់គាត់​ចង់​បំបែក​បាក់ ប្តី​ប្រពន្ធ​គាត់ ។​

​លុះ​មកដល់​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ពី​ខេត្តកំពង់ចាម ឲ្យ​ឡើង​មកជួប​នៅផ្ទះ​របស់ខ្លួន​នៅ​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដើម្បី​និយាយ​គ្នា​បន្តិច ។​

​ពេលនោះ​ជនរងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​ឡើងមក​ជួប​ជនសង្ស័យ​តាម​ការ​ណាត់ តែ​នៅពេល​មកដល់​មិនទាន់បាន​និយាយ​អ្វី​ផង ក៏ត្រូវ​ជនសង្ស័យ​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក​បាញ់​ជនរងគ្រោះ​ត្រូវចំ​ក្រោម​ក្លៀក​ខាងស្តាំ​ធ្លាយ​គ្រាប់​ទៅក្រោយ​មាន​របួសស្នាម​យ៉ាងធ្ងន់ធ្ង​រ ហើយ​ជនសង្ស័យ​បាន រក​បាញ់ ឪពុកក្មេក តែ​មិន​ផ្ទុះ និង ប្រតាយប្រតប់​គ្នា ជ្រុះ​កាំភ្លើង​ត្រូវ​ឪពុកក្មេក យកបាន ហើយ​ជនសង្ស័យ​បាន គេច​រួច​ឡើង​ជិះ​ម៉ូតូ Scoopy ពណ៌​ក្រហម ស្លាក​លេខ​ភ្នំពេញ​-9941​ជិះ​ឡើងទៅ​តាខ្មៅ គេចខ្លួន​សំដៅ មក​ភ្នំពេញ ។

​ករណីនេះ សមត្ថកិច្ច​ខេត្តកណ្តាល និង ក្រុង​តាខ្មៅ​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular