ដោយៈសរិទ្ធ / ភ្នំពេញ៖ មានសេចក្តីរាយការណ៍នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះថា មានបុរសម្នាក់ បានជាប់ក្នុង លូ ចំនួន៧ថ្ងៃ មកហើយ ដែលពេលនេះ សមត្ថកិច្ចកំពុងជួយសង្គ្រោះ ជាបន្តបន្ទាប់។ នេះបើតាមសម្តីបុរសដែលទើបសមត្ថកិច្ចជួយសង្គ្រោះ បាន។
ទីតាំងនេះ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕