Home ព័ត៌មានជាតិ សង្គម គណៈកម្មការ​ផ្...

គណៈកម្មការ​ផ្សារ​សាមគ្គី​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​ដងផ្លូវ​ជុំវិញ​ផ្សារ ដើម្បី​ឲ្យ​មាន​សណ្ដាប់ធ្នាប់ របៀបរៀបរយ​ល្អ​ក្ដី​, តែ​ធ្វើ​ដូច​គេ​វែក​ចក​អ៊ីចឹង​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: គណៈកម្មការ​ផ្សារ​សាមគ្គី នា​ព្រឹក​ថ្ងៃទី​១៩​ខែធ្នូ​នេះ បាន​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​ដងផ្លូវ​មួយចំនួន​ជុំវិញ​ផ្សារ​ដើម្បី​ឲ្យ​បរិវេណ​ជុំវិញ​ផ្សារ​មាន​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ល្អ ដែល​អាចឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ទៅមក​បាន​។​

​ក្នុងនោះ លោក ថោង ថង ប្រធាន​គណៈកម្មការ​ផ្សារ​សាមគ្គី​បាន​ឲ្យ​ដឹងថា​៖ ផ្លូវ​លេខ​១១៨ ផ្លូវ​លេខ​១២២ និង​ផ្លូវ ២៣៣​ជុំវិញ​ផ្សារ​សាមគ្គី ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ត្រូវបាន​កម្លាំង​សណ្ដាប់ធ្នាប់​ផ្សារ​បញ្ចេញ​កំលាំង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ជាប្រចាំ​ដើម្បីឱ្យ​ទីផ្សារ​ទាំងមូល​មាន​សោ​ភណ្ឌ​ភាព បរិស្ថាន​និង​សណ្តាប់ធ្នាប់​ល្អ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ការរៀបចំ​សណ្ដាប់ធ្នាប់​នៅ​ទីតាំង​នេះ​ដូច​គេ​វែក​ចក​អញ្ចឹង​ដែរ ពោលគឺ​ពេល​កម្លាំង​ចុះ​រៀបចំ ឃើញថា​ស្អាត​ល្អ តែ​នៅពេលដែល​កម្លាំង​ដកថយ​មកវិញ បងប្អូន​អាជីវករ​ទាំងនោះ​គាត់​លក់​លើ​ទ្រូងផ្លូវ​ដដែល ។​

​លោក​បន្តទៀតថា​៖ ទោះបីជា​យ៉ាងណាក្តី​រាល់ថ្ងៃ​គណៈកម្មការ​ផ្សារ​ក៏ដូចជា​កម្លាំង​សណ្ដាប់ធ្នាប់​របស់​ផ្សារ​សាមគ្គី នៅតែ​បន្តធ្វើ​ជាប្រចាំ​ដោយបាន​ណែនាំ​ឱ្យ​បងប្អូន​អាជីវករ​ពិសេស អាជីវករ​លក់​តា​មក​ញ្ច្រែ​ង ល្អី លក់ដូរ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ ដើម្បី​ឲ្យ​ផ្លូវ​ទាំងបី​ខ្សែ​ខាងលើ ដោយ​ទុក​ផ្លូវ​សម្រាប់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ទៅមក​បាន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular