Home ព័ត៌មានសំខាន់ៗ លោក​រដ្ឋមន្ត្...

លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មានៈ ឆ្នាំក្រោយ​គ្មាន​ជំនួប​សម្តេច​តេ​ជោ និង អ្នកសារព័ត៌មាន

ដោយៈ ជា សីហៈ/​ភ្នំពេញ​: លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង នៅក្នុងពេល​បិទ​វេទិកា​និពន្ធ​នាយក​លើក​ទី​១៧​កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២០ ថា នៅ​ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ក្រសួង​នឹងមិន​រៀបចំ​ជំនួប​រវាង​សម្តេច​តេ​ជោ និង អ្នកសារព័ត៌មាន​ឡើយ ។

​លោក រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា លោក​បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​រឿង​លុបចោល​ជំនួប​រៀងរាល់ឆ្នាំ​នៅ​ខែមករា ឆ្នាំ ២០២១ នេះហើយ ដោយសារតែ​ក្តីបារម្ភ​នៃ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ ១៩ ។

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ទោះបីជា​មិនមាន​ជំនួប​ជាមួយនឹង​សម្តេច មិនមាន​កម្មវិធី​ជប់លាង មែន តែ​ក្រសួង​នឹង​រង់ចាំ​ស្តាប់​និង​ទទួល​សំណូមពរ របស់​អ្នក​សារ​ព៏​ត៌មាន ហើយ​បើ​មាន សំណូមពរ​ណា​ធំ ក្រសួង​នឹង​គោរព​រាយការណ៍​ជូន សម្តេច​ហើយ​សម្តេច​លោក​អាច​នឹង ឆ្លើយ​តាមរយ​៖​សារ ជូន​អ្នកសារព័ត៌មាន​បាន ៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular