ដោយៈ ជា សីហៈ/ភ្នំពេញៈ ចំណុចសំខាន់ចំនួនបីត្រូវបានកត់សំគាល់ដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងអំឡុងកម្ពុជាឆ្លងកាត់បរិបទ កូវីដ១៩ ។
ថ្លែងនៅក្នុងវេទិកានិពន្ធនាយកលើកទី ១៧ កាលពីព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២០ លោក រដ្ឋមន្ត្រីបានថ្លែងថា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ពិភពលោកកត់សំគាល់អំពីចំណុចខ្លាំងបីនៅកម្ពុជា ទីមួយកម្ពុជាមានក្រុមអ្នកនាំពាក្យមួយដែលមានការទទួលខុសត្រូវខ្ពស់មានវិជ្ជាជីវៈ ចំណុចទីពីរ គឺនាយករដ្ឋមន្ត្រីកម្ពុជាតាមដានសភាពការណ៍ជាប់និងណែនក្នុងដៃ ២៤ ម៉ោង ហើយ ទីបីរគឺការទទួលខុសត្រូវរបស់អ្នកសារព៏ត៌មានដែលមានវិជ្ជាជីវៈ ។
លោករដ្ឋមន្ត្រីបានថ្លែងថា នៅក្នុងពេលដែលមានការឆ្លងជំងឺនេះតំបូងមានការផ្សព្វផ្សាយព័ត៌មានមិនពិត និង ក្លែងក្លាយច្រើន ប៉ុន្តែនៅក្នុងដំណាក់កាល នេះ ប្រជាពលរដ្ឋភាគច្រើនបានងាកមកផ្ទៀតផ្ទាត់នឹងព័ត៌មានដែលចេញផ្សាយដោយត្រឹមត្រូវមានការទទួលខុសត្រូវ មានប្រភព និង មាន វិជ្ជាជីវៈ៕