Home ព័ត៌មានអន្តរជាតិ ក្រុម​មេដឹកនា...

ក្រុម​មេដឹកនាំ​ចិន​សន្យា​រក្សា​គោលនយោបាយ​គាំទ្រ​ចាំបាច់​ដើម្បី​ជំរុញ​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង ៖ ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​ចិន​បាន​សន្យា​រក្សា “​ការគាំទ្រ​ចាំបាច់​” ដើម្បី​ជំរុញ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​របស់​ចិន ខណៈ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី ២ នៅលើ​ពិភពលោក​មួយ​នេះ​នៅតែ​ប្រឈម​មុខ​នឹង​ភាព​មិន​ច្បាស់លាស់​និង​ខ្យល់ព្យុះ​អំណាច​ពី​ខាងក្រៅ​។​

​ក្រុមមន្ត្រី​បាន​ចង្អុលបង្ហាញ​ថា​ការប្រែប្រួល​ដោយសារតែ​ជំងឺ​រាតត្បាត​និង​បរិយាកាស​ពី​ខាងក្រៅ​បាន​បង្កើត​ភាព​មិន​ច្បាស់លាស់​ជាច្រើន​ហើយ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​របស់​ចិន​​គឺ​មិន​រឹងមាំ​ទេ​, ​នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​១៨​ធ្នូ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួ​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​។​

​សេចក្តីថ្លែងការណ៍​នោះ​សរសេរថា “​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំក្រោយ​នឹង​នៅតែ​ស្មុគស្មាញ​និង​ធ្ងន់ធ្ងរ ការស្តារ​ឡើង​វិញ​នឹង​មិន​ស្ថិតស្ថេរ​និង​មិន​ស្មើគ្នា និង​ហានិភ័យ​ផ្សេងៗ​ដែល​បណ្តាល​មកពី​​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​មិន​អាច​ព្រងើយកន្តើយ​បានឡើយ​”​។​

​ក្រុមមន្ត្រី​បាន​និយាយ​នៅក្នុង​អំឡុង​កិច្ចប្រជុំ​រយៈពេល​៣ ថ្ងៃ​ដើម្បី​ដាក់ចេញ​នូវ​អាទិភាព​សេដ្ឋកិច្ច​របស់​ចិន​សម្រាប់​ឆ្នាំ​ខាងមុខនេះ យ៉ាង​ដូច្នេះ​ថា ទីក្រុង​ប៉េកាំង​ត្រូវ​តែ​រក្សា “​និរន្តរភាព ស្ថិរភាព​និង​​ចីរភាព​” នៅក្នុង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​របស់ខ្លួន ដោយ​បន្ថែម​ថា​នឹង​មិន​មាន​គោលនយោបាយ​វិល​ថយ​ក្រោយ​នោះ​ឡើយ​។​

សន្និសីទ​ការងារ​សេដ្ឋកិច្ច​មជ្ឈិម​ប្រចាំឆ្នាំ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ចុងឆ្នាំ​នេះ ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ចិន រួម​មាន​ប្រធានាធិបតី​ស៊ី ជីន​ភីង

​សន្និសីទ​ការងារ​សេដ្ឋកិច្ច​មជ្ឈិម​ប្រចាំឆ្នាំ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ចុងឆ្នាំ​នេះ ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ចិន រួម​មាន​ប្រធានាធិបតី​ស៊ី ជីន​ភីង​និង​នាយករដ្ឋមន្ត្រី លី ឃឹ​ឈាំ​ង ព្រមទាំង​មន្ត្រី​មក​ពី​គណៈកម្មាធិការ​កណ្តាល​នៃ​បក្ស​កុម្មុយនីស្ត​ចិន​និង​ក្រុមប្រឹក្សារដ្ឋ​។​

​កិច្ចប្រជុំ​បិទទ្វារ​នេះ​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ដិតដល់​ដោយ​អ្នក​សង្កេតការណ៍​សម្រាប់​សូចនាករ​នានា​ដែល​ចង្អុលបង្ហាញ​លើ​ទិសដៅ​នយោបាយ​អ្វី​ដែល​សេដ្ឋកិច្ច​ធំ​បំផុត​ទី ២ របស់​ពិភពលោក​នឹង​ឆ្ពោះទៅរក​។​

​សេដ្ឋកិច្ច​ចិន​រំពឹង​កើនឡើង​២​ភាគរយ​នៅ​ឆ្នាំនេះ ពោល​គឺជា​ប្រទេស​សេដ្ឋកិច្ច​ធំ​តែមួយគត់​កត់ត្រា​កំណើន​វិជ្ជមាន​ក្នុងពេល​ផ្ទុះ​ជំងឺ​រាតត្បាត​កូវី​ដ​១៩​។​

​ក្រុមអ្នកវិភាគ​រំពឹង​ប្រទេស​នេះ​មាន​កំណើន​៨​ភាគរយ​នៅ​ឆ្នាំក្រោយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular