Home ព័ត៌មានជាតិ នយោបាយ ក្រសួង​ព័ត៌មា...

ក្រសួង​ព័ត៌មាន​កំពុងតែ​ពិនិត្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីអំពី​របប​សារព័ត៌មាន

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​នៅ ក្នុងអំឡុងពេល​បិទ​វេទិកា​និពន្ធ​នាយក​លើក​ទី ១៧ កាលពី​ព្រឹក​មិញ​ថា ក្រសួង​នៅពេលនេះ កំពុងតែ​ពិនិត្យ​ដើម្បី​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីអំពី​របប​សារព័ត៌មាន ដោយសារតែ ច្បាប់​នេះ បានធ្វើ​តាំងពី ១៩៩៥ នៅពេល ដែល ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​មានតែ​បោះ​ពុ​ម្ភ និង រលកធាតុអាកាស ។

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា នៅពេលនេះ​សារ​ព៏​ត៌មាន​ភាគច្រើន​មានតែ​កាសែត ហើយ ទូរទស្សន៍​មានតែ​ពីរ​ទេ ប៉ុន្តែ​ពេលនេះ​មាន​ច្រើន​តាំងពី​បណ្តាញ​សង្គម ទូរទស្សន៍​អន​ឡាញ នោះ​ជាច្រើន ដូច្នេះ​ក្រសួង​កំពុងតែ​ពិនិត្យ​ដើម្បី​ឲ្យ​ច្បាប់​នេះ​វា​ស៊ីគ្នា​នឹង​បរិបទ​នៃ​ការ ប្រែប្រួល​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា ។

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា នៅពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​នឹង​បន្តធ្វើ​យ៉ាងណា​ការពារ អ្នកសារព័ត៌មាន​លើ​ការបញ្ចេញមតិ ធានា​មិន​ឲ្យ​មានការ​ត្រួតពិនិត្យ​ជាមុន​លើ អ្នក​សារ​ព៏​ត៌មាន …​។​ល​៕/PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular