Home ព័ត៌មានអន្តរជាតិ សំណាក​ពី​ព្រះ...

សំណាក​ពី​ព្រះ​ចន្ទ​ត្រូវបាន​ប្រគល់​ដល់ដៃ​អ្នកវិទ្យាសាស្ត្រ​ចិន​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង ៖ សំណាក​ពី​ព្រះ​ចន្ទ​ទម្ងន់​១.៧៣១ ក្រាម ត្រូវបាន​ប្រគល់​ដល់ដៃ​អ្នកវិទ្យាសាស្ត្រ​សម្រាប់​ធ្វើការ​ស្រាវជ្រាវ​នៅ​ក្នុង​ពិធី​មួយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ (១៩ ធ្នូ​) ។​

​ឥឡូវ​ចិន​នឹង​អញ្ជើញ​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក​មក​ចូលរួម​ក្នុង​ការស្រាវជ្រាវ​ព្រះ​ចន្ទ​របស់ខ្លួន​ដើម្បី​ទទួលបាន​លទ្ធផល​វិទ្យាសាស្ត្រ​បន្ថែមទៀត​,​នេះ​យោងតាម​មន្ត្រី​ម្នាក់​មក​ពី​រដ្ឋ​​បាល​អវកាស​ជាតិចិន (CNSA)​។

​លោក វូ យ៉ាន​ហួ អនុប្រធាន​រដ្ឋបាល CNSA បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ចិន​ក៏​នឹង​ស្នើសុំ​សំណើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ទូលំទូលាយ​នៅក្នុង​​បទ​ប្បញ្ញត្តិ​ស្តីពី​ការគ្រប់គ្រង​សំណាក​ព្រះ​ចន្ទ​និង​ទិន្នន័យ​ផងដែរ​។​

​លោក​វូ​បាន​បន្ថែមថា នៅក្នុង​បេសកកម្ម​យាន Chang’e-5 ចិន​បាន​សម្របសម្រួល​និង​សហការ​ជាមួយ​បណ្តា​ប្រទេស​និង​អង្គការ​អន្តរជាតិ​នានា រួម​ទាំង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប អា​ហ្សង់​ទីន ណា​មី​ប៊ី និង ប៉ា​គី​ស្ថាន​ក្នុង​ការតាមដាន​និង​ត្រួតពិនិត្យ​អវកាស​។​

​លោក​វូ​និយាយថា ចិន​នឹង​អនុវត្ត​បេសកកម្ម​អវកាស​ជាច្រើន​ទៀត​រួមមាន​បេសកកម្ម​យាន Chang’e 6 យាន Chang’e 7 យាន Chang’e 8 ការរុករក​អាចម៍ផ្កាយ ការប្រមូល​សំណាក​ពី​ភព​ព្រះ​អង្គារ និង ការរុករក​លើ​ភព​ព្រហស្បតិ៍​នាពេល​អនាគត​។​

​លោក​វូ​និយាយថា ចិន​មាន​ឆន្ទៈ​សហការ​ជាមួយ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​និង​អង្គការ​អន្តរជាតិ​នានា​ដើម្បី​ពិភាក្សា​អំពី​សមត្ថភាព​មូលដ្ឋាន​សម្រាប់​ការសាងសង់​ស្ថានីយ​ស្រាវជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ​លើកដំបូង និង ការសាកល្បង​បច្ចេកវិជ្ជា​សំខាន់ៗ​៕

​សំណាក​ពី​ព្រះ​ចន្ទ​បាន​ប្រគល់​ដល់ដៃ​អ្នកវិទ្យាសាស្ត្រ​ចិន​នៅ​ថ្ងៃ​សៅរ៍​នេះ ក្រោយ​ប្រអប់​ផ្ទុក​សំណាក​ព្រះ​ចន្ទ​ចុះ​មក​ដល់​ផែនដី​កាលពី​ថ្ងៃ​១៧​ធ្នូ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular