ដោយ: សុផល / ភ្នំពេញ: អ្នកស្រី តាណាបេ កាអូរិ (TanabeKaori) ដែលមានឈ្មោះខ្មែរថាគន្ធាជាលេខាទី១ នៃស្ថានទូតជប៉ុនទទួលបន្ទុកកិច្ចការ វប្បធម៌និងព័ត៌មាន បានបញ្ចប់អាណត្តិរបស់លោកស្រីក្រោយពីបម្រើការនៅស្ថានទូតជប៉ុនរយៈពេល៤ឆ្នាំកន្លះ។ លោកស្រី តាណាបេ កាអូរិ ដែលចេះអក្សរសាស្ត្រខ្មែរយ៉ាងជ្រៅជ្រះនឹងវិលត្រឡប់ទៅជប៉ុនវិញ នាថ្ងៃទី១៩ធ្នូនេះ។
ក្នុងឱកាសនេះលោកស្រីថ្លែងចំណាប់អារម្មណ៍ក្នុងរយៈពេលដែលអ្នកស្រីបានបំពេញការងារកន្លងមក និងថ្លែងអំណរគុណចំពោះការសហការក្នុងកំឡុងពេលបំពេញបេសកកម្មនៅទីនេះ។ អ្នកស្រី សង្ឃឹមថា នឹងបានវិលត្រលប់មកប្រទេសកម្ពុជាម្តងទៀតនាឱកាសក្រោយ។
សូមទស្សនាសារវីដេអូរបស់លោកស្រីតាណាបេ កាអូរិ៖