Home ព័ត៌មានជាតិ សង្គម នាំយក​អំណោយ​ទ...

នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន ២០​គ្រួសារ នៅ​ឃុំ​ពាម និង​ឃុំ​ឈានឡើង​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​សាមគ្គី​មានជ័យ នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន ២០​គ្រួសារ រស់នៅ​ឃុំ​ពាម និង​ឃុំ​ឈានឡើង ។​

​ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០​នេះ លោក វន ស៊ីផា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​សាមគ្គី​មានជ័យ បាន​ដឹកនាំ​ក្រុមការងារ​ស្រុក នាំយក​អំណោយ​សង្គ្រោះបន្ទាន់​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ២០ គ្រួសារ រស់នៅ ឃុំ​ពាម​(១០​គ្រួសារ​) និង​ឃុំ​ឈានឡើង​(១០​គ្រួសារ​) ស្រុក​សាមគ្គី​មានជ័យ​។

​លោក បាន​ផ្តាំ​ផ្ញើជូន​ដល់​ក្រុមគ្រួសារ​ដែល​បានមក​ទទួល​អំណោយ​ឱ្យ​បន្ត​ការគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តទៀត​។ ជាមួយគ្នា​នោះ ក៏ត្រូវ​បន្ត​ជួយ​អប់រំ​ណែនាំ​ដល់​បងប្អូន​កូនក្មួយ​ចៅ​ឲ្យ​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​ជា​បន្តទៀត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular