អាសន្ន​ , ស្បង់​ , ​ជញ្ជាត់ព្រលឹង​ , ចីពរ​ , ​បណ្ដោះអាសន្ន

ដោយៈ​ ដកស្រង់​ពី​វចនានុក្រម​ សម្តេច​សង្ឃរាជ ជួន ណាត

​អាសន្ន​
(—​សន់​)
​គុណសព្ទ​
( សំ​. បា​. ) ជិត​
​ភ័យ​អាសន្ន ភ័យ​ជិត គឺ​ហេតុ​ឬអ្វីៗ​ដែល​គួរ​ខ្លាច នៅ​ជិតបង្កើយ ឬ​តាម​ប្រកិត​ជិត​មកៗ ។​
​ខ្មែរ​ប្រើ​ជា ន​. ផង​ក៏មាន “​ទីជិត​; ហេតុ​ឬ​ដំណើរ​, ការ​ធុរៈ​ដែលមាន​ទីជិត​, ប្រថុចប្រថំ​, បន្ទាន់​, ប្រញឹក​ខ្លាំង​, មមាញឹក​, ទាន់ហន់​”
​មាន​អាសន្ន ។​

ជញ្ជាត់ព្រលឹង​
(​ជ​ញ់​-​ជាត់​–)
​កិរិយាសព្ទ​
​យក​ឈ្នាងជញ្ជាត់​គោក ស្រែកហៅ​ព្រលឹង​បណ្ដើរ រួចហើយ​យក​ឈ្នាង​និង​ច្រែង​មក​កាយ​កៀរ​ប្រមូល ឬ​បក់បោយ​ទៅលើ​មនុស្ស​ឈឺ ឬ​មនុ​ស្សមាន​ភ័យ​អាសន្ន​តក់ស្លុត​ខ្លាំង​ដោយហេតុ​ភេទ ឬ​គ្រោះថ្នាក់​អ្វីមួយ​ដែល​គេ​ហៅថា លស់​ព្រលឹង ជា​ពិធី​ឧបកិច្ច​ហៅ​ព្រលឹង​ឲ្យ​ចូល​មូលមក​ឋិត​នៅក្នុង​រូប​កាយ​មនុស្ស​នោះ​វិញ​
​ត្រូវ​ជញ្ជាត់ព្រលឹង​ឲ្យ​វា​ទៅ​(​ធ្វើតាម​តម្រា​ព្រាហ្មណ៍​) ។​

ចីពរ​
​នាមសព្ទ​
(​សំ​. បា​. ចីវរ​, ខ្មែរ​ផ្លាស់ វ > ព​) គ្រឿង​ស្លៀកដណ្ដប់​សម្រាប់​អ្នកបួស​ក្នុង​ពុទ្ធសាសនា​; ខ្មែរ​ប្រើពាក្យ​នេះ​ចំពោះតែ ឧត្តរា​ស​ង្គ ។​

​ស្បង់​
នាមសព្ទ​
​កា​សាវ​ព័​ស្ត្រ​សម្រាប់​បព្វជិត​ពុទ្ធសាសនិក​ស្លៀក​ជានិច្ច ( អន្តរវាសកៈ )
​កា​សាវ​ព័​ស្ត្រ ៣ ផ្ទាំង​គឺ​ស្បង់​, ​ចីពរ​, ​សង្ឃាដី ហៅថា​ត្រៃចីវរ ។​
​ស្លៀក​ស្បង់​មិន​កោរសក់ ឆ្លុះកញ្ចក់​ធ្មេច​នេត្រា ឃើញ​សេះ​ថា​ជាលា ឃើញ​គជា​ថា​កណ្ដុរ ( សាស្ត្រា​ច្បាប់​ពាក្យចាស់ ) ។​

បណ្ដោះអាសន្ន
កិ​. វិ​. ឬ គុ​. “​សោះតែ​គ្មាន​, សោះតែ​ខាន​, បណ្ដើរ​ទៅ​សិន​, គ្រាន់​ដោះ​ទាល់​ទៅ​សិន​, ជា​ជំនួស​ទៅ​សិន​”
​ខ្ចីប្រាក់​គេ​ចាយ​បណ្ដោះអាសន្ន​, ប្រើការ​បណ្ដោះអាសន្ន​; ស្ពាន​បណ្ដោះអាសន្ន ។​
​ប្រញឹកប្រញាប់​ហួសពេក​, រួសរាន់​ស្លន់ស្លោ​ពេក​
​កុំអាល​អាសន្ន​ពេក ! ; ចុះ​អាសន្ន​ទៅណា​ភ្លាមៗ​? (​ព​. ព​. ) ។ ព​. កា​. បញ្ជាក់​អំពី​មាន អាសន្ន ឲ្យ​ប្រុងស្មារតី : បើ​មាន​អាសន្ន កុំអាល​ភ័យ​ស្លន់ ត្រូវ​ប្រុងស្មារតី រំពឹង​ដង្វិន ឲ្យ​ដឹង​សេចក្ដី រាក់​ជ្រៅ​វែង​ខ្លី រួច​លៃលក​ភ្លាម។ល។​
​បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. —​សន់​-​ន៉ៈ​; ដូចជា អាសន្នកម្ម កម្ម​ជិត គឺ​កុសល​ឬ​អកុសល ដែល​ធ្វើ​ក្នុង​កាល​ជិត​អស់​ជីវិត (​ច្រើនតែ​ចេញមុខ​ឲ្យ​បដិសន្ធិ​) ព​. ពុ​. ។ អាសន្នការណ៍ ឬ —​ហេតុ ហេតុ​ជិត ។ អាសន្នកាល មរណកាល ។ អាសន្នភ័យ ភ័យ​ដែលមាន​ក្នុង​ទីជិត (​ភ័យ​អាសន្ន​) ។ អាសន្នរោគ (​អាសន់​-​ន៉ៈ​រោក​) រោគ​ទាន់ហន់ គឺ​ជំងឺ​រហ័ស ដែល​ចាប់ឈឺ​ភ្លាម ច្រើនតែ​ស្លាប់​ភ្លាមៗ ។ ខ្មែរ​ច្រើន​ហៅ​សំដៅ​ចំពោះ អហិវាតរោគ ថា អាសន្នរោគ (​គួរ​ប្រយ័ត្ន​កុំ​និយាយថា អាស​ន្ត​រោគ (​អាសន់​-​តៈរោក​) ព្រោះ​និយាយ​ភ្លាត់​បែបនេះ​ខុស​ទេ​) ។ អាសន្នលាភ លាភ​ដែល​ងាយ​បាន​ភ្លាមៗ ។ អាសន្នអន្ធក្រ (—​សន់​អន់​-​ក្រ​; < អាសន្ន “​ជិត​” + អន្ធ “​ងងឹត​; ខ្វាក់​” + ក្រ​) ការ​ក្រ​ឬ​កិច្ច​ធុរៈ​យ៉ាង​ក្រ​ដែល​ស្រាប់តែ​មកដល់​
​ងងឹតឈឹង​ដឹង ហេតុ​ពុំ​ប្រាកដ ជា​រក​ផ្លូវ​ឧបាយ​នឹង​កែ​បាន ដោយ​លំបាក ។ ល ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular