Home ព័ត៌មានជាតិ សន្តិសុខ ករណី​ហិង្សា​ក...

ករណី​ហិង្សា​ក្នុង​គ្រួ​សារៈ ប្អូនប្រុស​បង្កើត បាញ់​បងប្រុស​របស់ខ្លួន ឱ្យ​របួសធ្ងន់​

​ដោយៈ ទេព មង្គល / កណ្តាលៈ បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​ប្អូនប្រុស​បង្កើត​របស់គាត់ បាញ់ប្រហារ រួច​គេចខ្លួនបាត់ ដោយ​ពួកគេ បាន​អះអាងថា ជនដៃដល់​នោះ គឺជា​មនុស្ស​ប្រើប្រាស់ គ្រឿងញៀន ហើយ​នៅពេលនេះ សមត្ថកិច្ច​ជំនាញ កំពុង​តាម​ចាប់ ដើម្បី​នាំខ្លួន​យកមក​ផ្តន្ទាទោស តាមច្បាប់​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង ៧​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ នេះ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ដោយសារតែ​ជនដៃដល់ តែងតែ​ឈ្លោះ​ជាមួយ​ប្រពន្ធ ហើយ​គិតថា បងប្រុស​របស់ខ្លួន ចង់​បំបែកបំបាក់​ប្តី​ប្រពន្ធ​របស់ខ្លួន ។​

​លោក​វរ​ស​នី​យ៍​ឯក ឡាក់ ម៉េង​ធី នាយការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល បាន​ប្រាប់​ឱ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ ឆាយ សៀម​មី អាយុ ៤៣ ឆ្នាំ មុខរបរ ជាជាង​ភ្លើង មាន​លំនៅ នៅ​ភូមិ​កា​ហេ ឃុំ​កា​ហេ ស្រុក​កងមាស ខេត្តកំពង់ចាម​។ ចំណែក​ជនសង្ស័យ ជា​ប្អូនប្រុស​បង្កើត ឈ្មោះ ឆាយ សា​លាភ អាយុ ៣៦ ឆ្នាំ មាន​លំនៅ ក្នុងភូមិ​សង្កាត់​កើតហេតុ មុខរបរ មិន​ពិតប្រាកដ ។​

​លោក ឡាក់ ម៉េង​ធី បាន​បន្តថាៈ មុនពេល​កើតហេតុ ជនសង្ស័យ ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន ហើយ​តែងតែ​ឈ្លោះ​គ្នា ជាមួយ​ប្រពន្ធ ដោយ​ប្រពន្ធ ជា​អ្នករកស៊ី​លក់ ផលិតផល តាម​អន​ឡាញ ។ លុះ​មកដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ៤ រសៀល ជនសង្ស័យ បាន​ឈ្លោះប្រកែក ជាមួយ​ប្រពន្ធ របស់ខ្លួន​។ ពេលនោះ ជនរងគ្រោះ បាន​ចូលទៅ​ជួយ សម្របសម្រួល ឲ្យ​ឈប់​ឈ្លោះ​គ្នា តែ​ពេលនោះ ជនសង្ស័យ បែរជា​ខឹង​ថា ជនរងគ្រោះ ចេះដឹង​រឿង​ប្តី​ប្រពន្ធ របស់គាត់ ចង់​បំបែកបំបាក់ ប្តី​ប្រពន្ធ​គាត់ ។ លុះ​មកដល់​វេលា​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ ជនសង្ស័យ បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ ពី​ខេត្តកំពង់ចាម ឲ្យ​ឡើង​មកជួប​នៅផ្ទះ​របស់ខ្លួន នៅ​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដើម្បី​និយាយ​គ្នា​បន្តិច​។​

​លោក​បាន​បន្តទៀតថាៈ ពេលនោះ ជនរងគ្រោះ ក៏បាន​ជិះ​ម៉ូតូ​ឡើងមក​ជួប ជនសង្ស័យ តាម​ការ​ណាត់ តែ​នៅពេល​មកដល់ មិនទាន់បាន​និយាយ​អ្វី​ផង ក៏ត្រូវ​ជនសង្ស័យ ដក​កាំភ្លើងខ្លី ម៉ា​កឡុក បាញ់​ជនរងគ្រោះ ត្រូវចំ​ក្រោម​ក្លៀក​ខាងស្តាំ ធ្លាយ​គ្រាប់​ទៅក្រោយ បណ្ដាលឱ្យ​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ជនសង្ស័យ បាន​បាញ់​ឪពុកក្មេក តែ​មិន​ផ្ទុះ និង​ប្រតាយប្រតប់​គ្នា ជ្រុះ​កាំភ្លើង ត្រូវ​ឪពុកក្មេក យកបាន ហើយ​ជនសង្ស័យ បានគេច​ខ្លួន ដោយបាន​ឡើង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ស្កូ​ពី ( Honda Scoopy ) ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ -9941 ឆ្ពោះទៅ​ក្រុង​តាខ្មៅ ហើយ​គេចខ្លួន សំដៅទៅ​ភ្នំពេញ​។ ករណីនេះ សមត្ថកិច្ច​ខេត្តកណ្តាល និង​ក្រុង​តាខ្មៅ កំពុង​ស្វែងរក​ចាប់ខ្លួន ជនសង្ស័យ ដើម្បី​នាំខ្លួន ចាត់ការ​តាមច្បាប់ ៕/V​

ករណី​ហិង្សា​ក្នុង​គ្រួ​សារៈ ប្អូនប្រុស​បង្កើត បាញ់​បងប្រុស​របស់ខ្លួន ឱ្យ​របួសធ្ងន់​

ករណី​ហិង្សា​ក្នុង​គ្រួ​សារៈ ប្អូនប្រុស​បង្កើត បាញ់​បងប្រុស​របស់ខ្លួន ឱ្យ​របួសធ្ងន់​

ករណី​ហិង្សា​ក្នុង​គ្រួ​សារៈ ប្អូនប្រុស​បង្កើត បាញ់​បងប្រុស​របស់ខ្លួន ឱ្យ​របួសធ្ងន់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular