ដោយៈ សម្បត្តិ / ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខណ្ឌកំបូល បានឃាត់ខ្លួនឃាតករ ដែលបាញ់សម្លាប់បុរសម្នាក់ ជាអ្នកគួកជេរដីនិងម៉ូតូ បានហើយ កាលពីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនដៃដល់ឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ ៣១ ឆ្នាំ ស្នាក់នៅភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ ហើយសមត្ថកិច្ច បានដកហូតកាំភ្លើង ម៉ាកសេហ្សិត ( CZ ) ដែលជនដៃដល់ ប្រើសម្រាប់ធ្វើសកម្មភាពបទល្មើសនោះ ។
ចំណែកជនរងគ្រោះ ឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរគួកជេរដី រថយន្ត ម៉ូតូ ព្រមទាំងចងការប្រាក់ មានលំនៅ នៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
សូមរំលឹកថា កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី១៧ ខែធ្នូ កន្លងទៅ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល មានករណីខ្មាន់កាំភ្លើង បានបាញ់ប្រហារ បុរសម្នាក់ ចំនួន ៤ គ្រាប់ បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយជនដៃដល់ ក៏គេចខ្លួនបាត់។ រហូតមកដល់រសៀល ថ្ងៃទី១៩ ខែធ្នូ នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនដៃដល់ បានតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ បានសារភាពថាៈ ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះ ពិតប្រាកដមែន ព្រោះតែរឿងជំពាក់លុយ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌកំបូល កំពុងសួរចម្លើយបន្ថែម និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕/V
ជនដៃដល់ឈ្មោះ សុខ ហេងសំបូរ អាយុ ៣១ ឆ្នាំ
ជនរងគ្រោះ ឈ្មោះ នៅ ចំណាន អាយុ ៤៥ ឆ្នាំ
ជនរងគ្រោះ ឈ្មោះ នៅ ចំណាន អាយុ ៤៥ ឆ្នាំ
ជនរងគ្រោះ ឈ្មោះ នៅ ចំណាន អាយុ ៤៥ ឆ្នាំ
ជនរងគ្រោះ ឈ្មោះ នៅ ចំណាន អាយុ ៤៥ ឆ្នាំ