Home ព័ត៌មានជាតិ សន្តិសុខ គណៈបញ្ជាការ ឆ...

គណៈបញ្ជាការ ឆ្មក់​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ញៀន​ល្បែង​ជល់​មាន់ បាន​បីនាក់ ព្រមជាមួយ​វត្ថុតាង

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​ជិត ១១ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ​លោក ជា ពិសី ជា​ប្រធាន និង​ជា​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​ចុះបង្ក្រាប​ល្បែងស៊ីសង ខុសច្បាប់ ប្រភេទ​ជល់​មាន់ មួយកន្លែង ដែល​បាន​បើក​លេង យ៉ាង​អនាធិបតេយ្យ និង​គ្មាន​ការខ្លាច​ញញើត អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ឡើយ ស្ថិតនៅ​ជាប់​នឹង​មាត់ទន្លេ ភូមិក សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ ។

​ក្នុងការ​ចុះបង្ក្រាប​នេះ កម្លាំង​នៃ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ បាន​ឆ្មក់​ចូល​បង្ក្រាប​ជាក់ស្ដែង សង្វៀន​បញ្ជល់មាន់ ដែល​កំពុងតែ​ធ្វើ​សកម្មភាព ចាក់​ភ្នាល់​ដោយ​ល្មើសច្បាប់ ហើយ​កម្លាំង បាន​ឃាត់ខ្លួន អ្នកញៀន​ល្បែង បាន​ចំនួន បីនាក់ និង​បាន​ដកហូត​វត្ថុតាង មាន់​ជល់ (​ខ្នាយ​ដែក​) ចំនួន ៣ ក្បាល ។ បច្ចុប្បន្ន កម្លាំង​នៃ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌ បាន​នាំខ្លួន​ជន​ញៀន​ល្បែង ទាំងអស់នេះ រួម​នឹង​វត្ថុតាង យកមក​កាន់ អធិការដ្ឋាន​គរ​បាល ខណ្ឌ​ប្ញ​ស្សី​កែវ ដើម្បី​អនុវត្ត តាម​នីតិវិធី​ច្បាប់ ជា​បន្ត​៕/V​

គណៈបញ្ជាការ ឆ្មក់​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ញៀន​ល្បែង​ជល់​មាន់ បាន​បីនាក់ ព្រមជាមួយ​វត្ថុតាង

គណៈបញ្ជាការ ឆ្មក់​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ញៀន​ល្បែង​ជល់​មាន់ បាន​បីនាក់ ព្រមជាមួយ​វត្ថុតាង

គណៈបញ្ជាការ ឆ្មក់​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ញៀន​ល្បែង​ជល់​មាន់ បាន​បីនាក់ ព្រមជាមួយ​វត្ថុតាង

គណៈបញ្ជាការ ឆ្មក់​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ញៀន​ល្បែង​ជល់​មាន់ បាន​បីនាក់ ព្រមជាមួយ​វត្ថុតាង

គណៈបញ្ជាការ ឆ្មក់​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ញៀន​ល្បែង​ជល់​មាន់ បាន​បីនាក់ ព្រមជាមួយ​វត្ថុតាង

គណៈបញ្ជាការ ឆ្មក់​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ញៀន​ល្បែង​ជល់​មាន់ បាន​បីនាក់ ព្រមជាមួយ​វត្ថុតាង

គណៈបញ្ជាការ ឆ្មក់​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ញៀន​ល្បែង​ជល់​មាន់ បាន​បីនាក់ ព្រមជាមួយ​វត្ថុតាង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular