​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់​និង​ថ្នាំ​៥​កញ្ចប់​

939
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​នគ​បាល​ប៉ុស្ដិ៍​អូ​បែកក្អម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​ថ្នាំញៀន​ចំនួន​៥​កញ្ចប់​តូច កាលពី​យប់​ថ្ងៃទី​២៣ ខែ មេសា ឆ្នាំ ២០១៨​នៅតាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ​។​ជនសង្ស័យ​ឈ្មោះ តូច នឿន ហៅ​ខ្នឿ​ន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ច​ប្រាប់ថា​មុន​និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូ​បែកក្អម​បានធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន ក្រោម​បញ្ជា​លោក ហ៊ួ ម៉េង​វ៉ាង​អធិការនគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​អាច​កើតមានឡើង​។​លុះ​មកដល់​ចំណុច​ខាងលើ​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1C9159​មានការ​សង្ស័យ​ឃាត់​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន​៥​កញ្ចប់​តូច​ទើប​ឃាត់ខ្លួន​តែម្តង​។​បច្ចុប្បន្ន​ជនសង្ស័យ​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ចាត់​ការបន្ត​តាម​នីតិវិធី​៕S/​

​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់​និង​ថ្នាំ​៥​កញ្ចប់​

ទីតាំងផ្សាយពាណិជ្ជកម្ម