ដោយៈ សរិទ្ធ-ចាន់តូ / ភ្នំពេញៈ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នៅពេលបុរសនោះ បានបើកម៉ូតូលឿន មិនប្រយ័ត្ន ជ្រុលបុកម៉ូតូមួយគ្រឿងទៀត ចំពីមុខពេញទំហឹង កាលពីម៉ោង ១០និង២០ នាទី យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចខាងមុខ អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនរងគ្រោះដល់ស្លាប់នោះ ឈ្មោះ ហៀង ចន អាយុ២១ឆ្នាំ មុខរបរ ធ្វើការរោងចក្រ នៅម្តុំបែកចាន ស្នាក់ភូមិព្រៃឥដ្ឋ ឃុំពោធិអង្កង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បើកម៉ូតូម៉ាក ស៊ុយហ្ស៊ុយគី លែត ពណ៌ស ពាក់ស្លាក លេខតាកែវ 1T.2374 ។
ចំណែកអ្នករងរបួសធ្ងន់ ឈ្មោះ សោម សីហា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ បើកម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HY.3247 ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរី ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HY3247 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងទិសដៅ ពីខាងលិច ទៅខាងកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុកជាមួយម៉ូតូម៉ាកស៊ុយហ្ស៊ុយគី លែត ពណ៌ស ពាក់ស្លាកលេខ តាកែវ 1T 2374 បើកបរ ដោយយុវជនម្នាក់ ធ្វើដំណើរក្នុងទិសដៅ ពីខាងកើត ទៅខាងលិច ក្នុងល្បឿនលឿន ដូចគ្នា ហើយបានបុកគ្នា ពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ ស៊ុយហ្ស៊ុយគី លែតស្លាប់នៅកន្លែងកើតហេតុ ចំណែកភាគីម្ខាងទៀត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីចុះវាស់វែងយកម៉ូតូទាំង ២ គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕/V
ម៉ូតូបុកម៉ូតូ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
ម៉ូតូបុកម៉ូតូ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
ម៉ូតូបុកម៉ូតូ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
ម៉ូតូបុកម៉ូតូ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
ម៉ូតូបុកម៉ូតូ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់