ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ:គ្រោះថ្នាក់ចរាចររវាងម៉ូតូបុករថយន្តពីក្រោយបណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅលើផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ១២៥និង១២៦ ត្រង់ចំណុចភូមិចំការដូង ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកឧដុង្គបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូសេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1O.6148 បើកបរដោយឈ្មោះ ប៉ែន ស៊ីណាត ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិតាមុំ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺបើកបរពីកើតទៅលិច។លុះបើកមកដល់ចំណុចខាងលើម៉ូតូបានបុកពីក្រោយរថយន្តមួយគ្រឿងម៉ាក HINO ពណ៌ ត្រីអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 02.3.6604 សណ្តោងរ៉ឺម៉ក ពណ៌ ត្រីអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 02.4.6604។អ្នកបើកម៉ូតូបានស្លាប់ភ្លាមនៅនឹងកន្លែង។
ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណព្រោះរត់គេចខ្លួនបាត់បន្ទាប់បើករថយន្តឈប់អែមលើចិញ្ចើមផ្លូវខាងជើងក្នុងទិសដៅស្របគ្នា៕សរន
