Home ព័ត៌មានជាតិ សន្តិសុខ ក្រុមចោរ​កាប់...

ក្រុមចោរ​កាប់​ប្លន់​យក​ម៉ូតូ ពី​យុវជន​ម្នាក់​បានសម្រេច នៅ​ខណ្ឌ​កំបូល​

ដោយៈ សម្បត្តិ / ភ្នំពេញៈ ជនសង្ស័យ​មួយក្រុម ប្រដាប់​ដោយ​កាំបិត និង​ដាវ បាន​ដេញ​កាប់​ប្រហារ យុវជន​ម្នាក់ និង​នារី​ម្នាក់ទៀត បណ្តាល​ឲ្យ​រងរបួស រួច​ប្លន់​យក​ម៉ូតូ​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០២០ ឡើង​តែម ២០២១ បានសម្រេច ហើយ​បាន​គេចខ្លួនបាត់ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច កាលពី​វេលា​ម៉ោងជាង ១០ យប់ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​ខាងត្បូង​ខ្លោងទ្វារ វត្ត​ព្រៃ​ស្ពឺ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល​។​

​ជនរងគ្រោះ ឈ្មោះ យិន យ៉េន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ ជាង​ម៉ាស៊ីន​ផលិត​ដប​ទឹក​សុទ្ធ ស្នាក់នៅ​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ។ ចំណែកមិត្តស្រីរបស់បុរសនេះ មិនបានត្រូវបញ្ចេញឈ្មោះឡើយ ហើយទាំងពីរនាក់ រងរបួសដូចគ្នា។ រីឯម៉ូតូ​ដែល​ជនសង្ស័យ​កាប់​ប្លន់​យក​នោះ ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០២០ ឡើង​តែម​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1IN 8749 ។​

​យោងតាម​សម្តី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បាន​បើក​ម៉ូតូ ចេញពីផ្ទះ​ពូ នៅ​ម្តុំ​អូ​ដឹ​ម ជាមួយ​មិត្តភក្តិស្រីម្នាក់ ដោយ​ជិះ​ម៉ូតូ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ ពី​ខាងជើង ទៅខាង​ត្បូង នៅពេល​មកដល់ ចំណុចកើតហេតុ ដោយសារ​ជិះ​ច្រឡំ​ផ្លូវ ចំ​ការដ្ឋាន​កំពុង​សាងសង់​ផ្លូវ ចាក់​ខ្សាច់​បិទផ្លូវ​ម្ខាង ភ្លាមនោះ គាត់ ក៏​បត់​ម៉ូតូ​ទៅក្រោយ​វិញ ស្រាប់​តែមាន ជនសង្ស័យ​មួយក្រុម មាន​គ្នា​ជិត ១០ នាក់ ជិះ​ម៉ូតូ ៤ ទៅ ៥ គ្រឿង ប្រដាប់​ដោយ​កាំបិត មក​កាប់​ប្រហារ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ធ្វើ​ឲ្យ​គាត់​ភ័យ រត់​ចេញពី​ម៉ូតូ​។ បន្ទាប់មក ជនសង្ស័យ ក៏​យក​ម៉ូតូ​របស់​ជនរងគ្រោះ ជិះ​គេចខ្លួន បាត់ទៅ​។​

​ក្រោយ​កើតហេតុទើប​ឃើញ​វត្តមាន​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះ​ទៅដល់​ចំណុចកើតហេតុ ពិនិត្យ​ជាក់ស្តែង រួច​បាន​ឲ្យ​ជនរងគ្រោះ​ទៅផ្ទះ​សម្រាក ចាំ​ព្រឹកស្អែក ត្រឡប់មក​ដាក់ពាក្យ​បណ្តឹង​។​

​សូមបញ្ជាក់​ផងដែរ​ថា មួយរយៈ​នេះ ក្នុង​មូលដ្ឋាន​ខណ្ឌ​កំបូល តែងតែមាន​បទល្មើស កើត​ឡើងជា​ញឹកញាប់ ប្រជាពលរដ្ឋ សង្ឃឹមថា លោក ហង្ស មុនី អធិការនគរបាល​ខ​ណ្ឌ​កំបូល នឹងមាន​វិធានការ ចំពោះ​ក្រុម​ជនសង្ស័យ​ទាំងនេះ​៕/V​

ជនរងគ្រោះ ឈ្មោះ យិន យ៉េន អាយុ​២៦​ឆ្នាំ

ក្រុមចោរ​កាប់​ប្លន់​យក​ម៉ូតូ ពី​យុវជន​ម្នាក់​បានសម្រេច នៅ​ខណ្ឌ​កំបូល​

ក្រុមចោរ​កាប់​ប្លន់​យក​ម៉ូតូ ពី​យុវជន​ម្នាក់​បានសម្រេច នៅ​ខណ្ឌ​កំបូល​

ជនរងគ្រោះ ឈ្មោះ យិន យ៉េន អាយុ​២៦​ឆ្នាំ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular