Home ព័ត៌មានសំខាន់ៗ ផ្ទុះ​កូវី​ដ​...

ផ្ទុះ​កូវី​ដ​១៩​នៅ​ផ្សារ​អាហារ​សមុទ្រ​ថៃ មួយ​ថ្ងៃ​ឆ្លង​៥៤៨​នាក់​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ថៃ​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ដល់​ទៅ​ជាង​៥០០​នាក់​កាលពី​ថ្ងៃ​សៅរ៍​ទី​១៩​ធ្នូ ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​នៅក្នុង​ប្រទេស​មួយ​ដែល​ជា​ទូទៅ​គ្រប់គ្រង​ជំងឺឆ្លង​នេះ​បាន​​គត់មត់​បំផុត​នា​ពេលកន្លងមក​។​

​កន្លង​មក​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មាន​ការឆ្លង​ថ្មី​ប្រចាំថ្ងៃ​តែ​បួនដប់​នាក់​ប៉ុណ្ណោះ ភាគច្រើន​ជា​អ្នក​ចូក​មកពី​ក្រៅប្រទេស ដោយសារ​មាន​ការត្រួតពិនិត្យ​គ្រប់គ្រង​តាម​ព្រំដែន​និង​ការធ្វើ​ចត្តា​ឡី​​ស័ក​តឹងរឹង​។​

​ការឆ្លង​៥៤៨​ករណី​ថ្មី ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ផ្សារ​លក់ដុំ​អាហារ​សមុទ្រ​មួយ​នៅ​ជាយក្រុង​បាងកក​។​

​ពួក​មន្ត្រី​សុខាភិបាល​បា​និយាយថា ករណី​ឆ្លង​ភាគច្រើន​គឺ​ជា​ពលករ​មី​យ៉ាន់​ម៉ា ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូវី​ដ​១៩​នៅ​ផ្សារ​បង្គារ​មួយ​នៅ​ខេត្ត​សាមុត សា​ខន​។​ពួកគេ​ទាំងអស់​ជាប់​ពាក់ព័ន្ធ​ជា​​មួយ​អ្នកលក់​អាហារ​សមុទ្រ​វ័យ​៦៧​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​បាន​ធ្វើតេស្តិ៍​ឃើញ​វិជ្ជមាន​វីរុស​កូរ៉ូណា​នៅពេល​មុន​នោះ នេះ​បើ​តាម​ការបញ្ជាក់​ពី​អគ្គនាយក​នៃ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​លោក​លោក​អូ​ផា​ស កាន់កា​វីន​ពង់ នៅក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​ករណី​រក​ឃើញ​អ្នក​កើតកូ​វីដ​១៩​នៅ​ផ្សារ​បង្គារ​នេះ​ត្រូវ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​នៅ​ថ្ងៃ​សុក្រ​គេ​បាន​រកឃើញ​អ្នក​ឆ្លង​១៣​នាក់​ទៀត​។​

​លោក​អូ​ផា​ស កាន់កា​វីន​ពង់​បាន​និយាយថា ដំបូង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​គេ​បាន​រើ​ឃើញ​អ្នក​ឆ្លង​ក្នុងស្រុក​១៣​នាក់ តែ​ក្រោយ​វា​បាន​កើន​ដល់​ទៅ​៥៤៨​នាក់​ក្រោយ​ការធ្វើតេ​ស្តិ៍លើ​មនុស្ស​១.១៩២​នាក់​នៅ​​ក្នុង​ខេត្ត ភាគច្រើន​ជា​ពលករ​ចំណាកស្រុក​។​

​លោក​បាន​បន្ថែមថា អាច​នឹង​រក​ឃើញ​អ្នក​ឆ្លង​បន្ថែមទៀត​នៅក្នុង​សហគមន៍​ជនបរទេស​ដែល​មាន​មនុស្ស​រស់​នៅ​ផ្តុំ​គ្នាច្រើន​នៅ​ជុំវិញ​ផ្សារ​។​

​ក្នុងពេល​ជាមួយគ្នា អភិបាលខេត្ត​សាមុត សា​ខន បាន​ចេញ​បញ្ជា​អោយ​ចាត់វិធានកា​រទ​ប​ស្កាត់​ជាបន្ទាន់ ដូចជា​ដាក់​បំរាម​គោចរ​ចាប់ពី​ម៉ោង​១០​យប់​ដល់ ៥​ភ្លឺ និង​រឹតត្បិត​ការធ្វើដំណើរ​រហូតដល់​ថ្ងៃ​០៣​មករា​។​

​ជាមួយ​នឹង​ការឆ្លង​សរុប​តិចជាង​៥.០០០​ករណី និង​៦០​នាក់​ស្លាប់​ដោយកូវី​ដ​១៩ ថៃ​កន្លងមក​គ្រប់គ្រង​ជំងឺ​នេះ​បាន​ល្អ​គួរសម​។​មុន​ការផ្ទុះ​ជំងឺ​នៅ​សប្តាហ៍​នេះ មាន​ការឆ្លង​ក្នុងស្រុក​ពីរ​បី​ករណី​ក្នុង​មួយថ្ងៃ ​និង​ជីវិត​បាន​វិល​មក​កាន់​ភាព​ធម្មតា​វិញ​ស្ទើរ​ទាំងស្រុង​៕

​កម្មករ​ចំណាកស្រុក​រៀបចំ​ត្រី​និង​វិល​មក​ពី​នេសាទ​នៅ​ខេត្ត​សាមុត សា​ខន ខាងលិច​ក្រុង​បាងកក​

​ផ្សារ​បង្គារ ដែល​ជា​ចំណុច​ផ្ទុះ​កូវី​ដ​១៩​នៅ​ខេត្ត​សាមុត សា​ខន ត្រូវ​សមត្ថកិច្ច​បិទ ក្រោយ​រកឃើញថា​មាន​អ្នក​កើតកូ​វីដ​១៩​នៅទីនេះ​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular