ដោយៈ វណ្ណៈ / ព្រះសីហនុៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អមដំណើរ​ដោយ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត បាន​អញ្ជើញ​ចុះ​ពិនិត្យ ការដ្ឋាន​សាងសង់ អគារ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ និង​អគារ​សំរាប់ធ្វើ​ច​ត្តា​ឡី​ស័ក ដែលមាន​ទីតាំង ស្ថិតនៅក្នុង​បរិវេណ មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ កាលពី​រសៀល ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ នេះ​។​

​បើតាម​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បានឱ្យដឹងថា មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​ដល់​មន្ទីរពេទ្យបង្អែក​ខេត្ត សំរាប់​បម្រើ​ដល់​ភាពចាំបាច់ របស់​ប្រជាពលរដ្ឋ​។ មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​នេះ នឹង​បំពាក់​ដោយ ម៉ាស៊ីន​វិភាគ និង​បរិក្ខារ​ទំនើបៗ ដែល​ទទួលបាន​ការឧបត្ថម្ភ ពី​ប្រទេស​ចិន​។​

​ប្រភព​ដដែល បានបញ្ជាក់​ទៀតថាៈ ក្រោយ​ការសាងសង់ អគារ​មន្ទីរពិសោធន៍​នេះ រួចរាល់​ជា​ស្ថាពរ នឹង​ជួយ​សម្រួល ក្នុងការ​ពិនិត្យ វិភាគ​ជំងឺ​ទូទៅ ពិសេស​ជំងឺឆ្លង ដូចជា ជំងឺ​កូ​វីដ -១៩ ជាដើម ៕/V​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និងអភិបាលខេត្តព្រះសីហនុ ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់ អគារ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ និង​អគារ​សំរាប់ធ្វើ​ច​ត្តា​ឡី​ស័ក​