ដោយៈ សរិទ្ធ / ស្វាយរៀងៈ បុរសម្នាក់ ដែលបាញ់បងប្រុសបង្កើត បណ្តាលឱ្យរងរបួស នៅក្រុងតាខ្មៅ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកណ្តាល សហការស្រាវជ្រាវ ឃាត់បាន នៅខេត្តស្វាយរៀង កាលពីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។
សមត្ថកិច្ច បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី កុយ សុភាព បានដឹកនាំកម្លាំង ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋានគរបាល ស្រុកកំពង់រោទិ៍ សហការជាមួយ សមត្ថកិច្ចនគរបាល ខេត្តកណ្តាល បានស្រាវជ្រាវ ឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ឆាយ សាលាភ អាយុ៣៦ឆ្នាំ មុខរបរ លក់ផលិតផល តាមអនឡាញ មានលំនៅ នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានប្រព្រឹត្តអំពើ ប៉ុនប៉ងឃាតកម្ម លើបងប្រុសបង្កើត ឈ្មោះ ឆាយ សៀមម៉ី អាយុ៤៣ឆ្នាំ កាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅ នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យ បានលាក់ខ្លួន នៅផ្ទះរបស់ឈ្មោះ ម៉ា ឈិត ហៅ យុ ភេទប្រុស នៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ច បានដកហូត ម៉ូតូមួយគ្រឿង ម៉ាក ស៊ីរូស ពណ៌ខ្មៅតែមក្រហម ពាក់ស្លាកលេខ វៀតណាម 84-G1 019.40 និងទូរស័ព្ទមួយគ្រឿង ម៉ាកហ័រវ៉េយ ពណ៌ខ្មៅ ៕/V
ចាប់ខ្លួនប្អូន ដែលបាញ់បងបង្កើត ឱ្យរងរបួសបានហើយ នៅខេត្តស្វាយរៀង