ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈនៅព្រឹកថ្ងៃទី២០ខែធ្នូនេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបាន
សេចក្តីការណែនាំជាបន្ទាន់ស្តីពី ការការពារការចម្លងបន្តពីការផ្ទុះនូវការឆ្លងវីរុសកូវីដ១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃក្នុងពេលថ្មីៗនេះ។
គួរបញ្ជាក់ថាថៃបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីដល់ទៅជាង៥០០នាក់កាលពីថ្ងៃសៅរ៍ទី១៩ធ្នូ ជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងប្រទេសមួយដែលជាទូទៅគ្រប់គ្រងជំងឺឆ្លងនេះបានគត់មត់បំផុតនាពេលកន្លងមក។
កន្លងមកប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះមានការឆ្លងថ្មីប្រចាំថ្ងៃតែបួនដប់នាក់ប៉ុណ្ណោះ ភាគច្រើនជាអ្នកចូកមកពីក្រៅប្រទេស ដោយសារមានការត្រួតពិនិត្យគ្រប់គ្រងតាមព្រំដែននិងការធ្វើចត្តាឡីស័កតឹងរឹង។
ការឆ្លង៥៤៨ករណីថ្មី ភាគច្រើនជាប់ពាក់ព័ន្ធនឹងផ្សារលក់ដុំអាហារសមុទ្រមួយនៅជាយក្រុងបាងកក។
ពួកមន្ត្រីសុខាភិបាលបានិយាយថា ករណីឆ្លងភាគច្រើនគឺជាពលករមីយ៉ាន់ម៉ា ដែលបានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩នៅផ្សារបង្គារមួយនៅខេត្តសាមុត សាខន។ពួកគេទាំងអស់ជាប់ពាក់ព័ន្ធជាមួយអ្នកលក់អាហារសមុទ្រវ័យ៦៧ឆ្នាំម្នាក់ ដែលត្រូវបានធ្វើតេស្តិ៍ឃើញវិជ្ជមានវីរុសកូរ៉ូណានៅពេលមុននោះ នេះបើតាមការបញ្ជាក់ពីអគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រលោកលោកអូផាស កាន់កាវីនពង់ នៅក្នុងសន្និសីទកាសែតមួយ។
សូមអានសេចក្តីណែនាំ