ដោយៈ ដកស្រង់ពីវចនានុក្រម សម្ដេចសង្ឃរាជ ជួន ណាត
ត្រសក់
នាមសព្ទ
( ម. ព. តាសក់ ) ។
ឈ្មោះត្រីស្រកាមួយប្រភេទ
ត្រីត្រសក់ ។
តាសក់
នាមសព្ទ
ឈ្មោះវល្លិដំណាំមានផ្លែជាអាហារ; តាសក់មានច្រើនប្រភេទគឺ តាសក់ស្រូវ, តាសក់ផ្អរ ។ ល ។
ក្អែក
នាមសព្ទ
ឈ្មោះបក្សីមួយប្រភេទ សម្បុរខ្មៅសុទ្ធ, ដំណើរលោតៗ ច្រើនបរិភោគអសុភជាអាហារ ។ ឈ្មោះត្រីមួយប្រភេទ មានស្រកាសម្បុរខ្មៅប្រផេះ, រង្វះមាត់តូចត្រីក្អែក ។
ឈ្មោះតាសក់ ពុលមួយប្រភេទ ផ្លែរាងមូលទុំ ឡើងពណ៌ក្រហម
តាសក់ក្អែក ។
ផ្អរ
នាមសព្ទ
ឈ្មោះតាសក់មួយប្រភេទដើមវារផ្ទាល់នឹងដី ផ្លែប្រើជាអាហារបានច្រើនបែប
ញាំតាសក់ផ្អរ, អន្លក់តាសក់ផ្អរ ។ តាសក់ផ្អរកញ្ជ្រៀប តាសក់ផ្អរផ្លែតូចៗ ។
សាប់
កិរិយាសព្ទ
កាប់ចិញ្ច្រាំស្រាលៗញាប់ៗឲ្យដាច់ជាចំណិតតូចៗ ស្ដើងៗ
សាប់ផ្លែល្ហុង, សាប់ទំពាំង, សាប់តាសក់ ។
អុំទូកញាប់ៗ
សាប់ច្រវាព្រមគ្នា ។
ព. ប្រ. ស្ដីបន្ទោសញាប់មាត់
សាប់ព្រឹក សាប់ល្ងាច ព្រឹកបន្ទោសល្ងាចបន្ទោសយ៉ាងញាប់មាត់ ។
សូត្រសេចក្ដីឬសូត្រធម៌យ៉ាងញាប់ស្អេក
សាប់តែមួយសន្ទុះចប់ភ្លាម ( ព. សា. ) ។