ដោយៈ សរិទ្ធ / ភ្នំពេញៈ យុវជនបីនាក់ បើកម៉ូតូឌុបគ្នា ជ្រុលទៅបុករថយន្ត ផ្លាកលេខ នគរបាល ចំពីមុខ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ទាំងបីនាក់ នៅវេលាម៉ោង ១១ និង ៥០នាទី យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ចំណែកម្ចាស់រថយន្ត រត់គេចខ្លួនបាត់ស្រមោល។
មិត្តភ័ក្តិ ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តលុចស៊ីស ពណ៌ស ពាក់ផ្លាកលេខ នគបាល 2. 8037 ធ្វើដំណើរក្នុងទិសដៅ ពីខាងជើង មកខាងត្បូង បំរុងនឹងបត់ទៅខាងកើត ខណៈបត់មកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវយុវជនបីនាក់ ជិះឌុបគ្នា ម៉ូតូម៉ាកហុងដា ប៊ីត ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1HF 2052 ជ្រុលទៅបុកចំពីមុខ ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំង បីនាក់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងនគរបាលចរាចរណ៍ ចុះពិនិត្យរួចរាល់ និងប្រគល់តួនាទី ទៅឲ្យនគរបាលចរាចរណ៍ រាជធានីភ្នំពេញ ចុះមកវាស់ និងធ្វើកំណត់ហេតុ យករថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយ នៅពេលក្រោយ៕/V
បើកម៉ូតូបុករថយន្ត ផ្លាកលេខ នគរបាល បណ្តាលឱ្យរបួស បីនាក់