ប្រែសម្រួលៈវាសនា/សេអ៊ូល៖កូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះបានរាយការណ៍ការឆ្លងកូវីដ១៩ថ្មីចំនួន១.០៩៧នាក់ រួមទាំងការផ្ទុះជំងឺនេះនៅក្នុងគុកមួយនៅក្រុងសេអ៊ូល ដែលបានចម្លងមនុស្ស១៨៥នាក់។
ដោយការឆ្លងប្រចាំថ្ងៃមានចំនួនជាង១ពាន់នាក់ដល់ថ្ងៃទី៥ជាប់គ្នា អ្នកជំនាញការវេជ្ជសាស្ត្រខ្លះបានរិះគន់រដ្ឋាភិបាលថាយឺតយ៉ាវនៅក្នុងការដាក់ចេញវិធានការគម្លាតសង្គមតឹងរឹងឡើង។
សូមបញ្ជាក់ថា ការតាមរកប្រភពនិងការធ្វើតេស្តិ៍រកវីរុសដ៏ហ្មត់ចត់នៅគ្រាដំបូងៗនៃការផ្ទុះជំងឺកូវីដ១៩នៅប្រទេសនេះ នាំអោយមានការកោតសរសើរនអំពីវិធានការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង តែការផ្ទុះជំងឺដ៏អាក្រក់ជាថ្មីនេះ បង្កឡើងដោយការឆ្លងជាចង្កោមតូចៗ កំពុងបង្កការព្រួយបារម្ភខ្លាំង នៅពេលគ្រែពេទ្យសំរាប់ទទួលអ្នកជំងឺកូវីដ១៩ជិតអស់។
ចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតពីមុននៅកូរ៉េខាងត្បូង គឺ១.០៧៦នាក់កាលពីថ្ងៃពុធ ក្នុងចំនួននេះ ១.០៧២នាក់ឆ្លងក្នុងស្រុក និងនាំចូលមកពីក្រៅតែ២៥នាក់។
គុកមួយនៅក្រុងសេអ៊ូលភាគអាគ្នេយ៍ បានរកឃើញអ្នកកើតកូវីដ១៩លើអ្នកទោសដល់ទៅ១៨៤នាក់ និងបុគ្គលិកម្នាក់។ទោះជាយ៉ាងណា អតីតប្រធានាធិបតី លី ម្យុងបាក់ដែលកំពុងជាប់ក្នុងពន្ធនាគារនេះដែរត្រូវបានធ្វើតេស្តិ៍អវិជ្ជមានកូវីដ១៩។
ក្នុងពេលជាមួយគ្នា ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បាននិយាយថាមនុស្ស៦១នាក់បានឆ្លងវីរុសកូរ៉ូណានៅផ្ទះថែទាំមនុស្សចាស់មួយនៅក្រុង ចេអុនជូ៕