Home ព័ត៌មានសំខាន់ៗ វិ​សម្ពាធ​ក្ន...

វិ​សម្ពាធ​ក្នុង​សមុទ្រ ចិន​ខាងត្បូង ធ្វើឱ្យ​អាកាសធាតុ ត្រជាក់​កាន់តែខ្លាំង​

ដោយៈ ប​.​ខុន / ភ្នំពេញៈ វិ​សម្ពាធ​ធី​ឌី ( TD ) នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ភាគ​អ​គ្នេ​យ៍​នៃ​ក្រុង​ហូជីមិញ ដែល​កំពុង​រំកិល មក​ទិស​ខាងលិច វា​មិនបាន​នាំមក​នូវ ទឹកភ្លៀង​ដល់​ប្រទេស​កម្ពុជា​ទេ តែ​បាន ធ្វើឱ្យ​ខ្យល់មូសុង​ឦសាន មាន​ឥទ្ធិពល​ខ្លាំង និង​ត្រជាក​ខ្លាំង នៅ​យប់ ថ្ងៃទី​២១ – ២២ ខែធ្នូ ជាពិសេស​នៅ​តំបន់ ទំនាប​កណ្តាល ភាគ​ពាយព្យ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០​ថាៈ វិ​សម្ពាធ​ធី​ឌី (TD) ដែល​កំពុងមាន​សកម្ម​ភាព នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ភាគ​គ្នេ​យ៍​នៃ​ក្រុង​ហូជីមិញ វា​មិន​វិ​វត្ត​ទៅជា​កូន​ព្យុះ​ទេ និង​ចុះខ្សោយ​ទៅវិញ ដោយ​ដើរ​ពី​ទិសខាងកើត ទៅខាង​លិច ក្រោម (​ត្បូង​) ប្រទេស​វៀតណាម​។​

​វិ​សម្ពាធ​ខាងលើនេះ លោក ចាន់ យុ​ត្ថា បានបញ្ជាក់​ថាៈ មិនបាន​នាំមក​នូវ​ទឹកភ្លៀង ដល់​ប្រទេស​កម្ពុជា​ទេ តែ​វា​បាន​ស្រូបខ្យល់ មូសុង​ឦសាន ឱ្យ​កាន់​តែមាន​ល្បឿនខ្លាំង ជាមួយនឹង​ធាតុអាកាស ត្រជាក់​ខ្លាំង នៅ​យប់​ថ្ងៃទី​២១ និង​យប់​ថ្ងៃទី​២២ ខែធ្នូ ជាពិសេស​នៅ​តំបន់ ទំនាប​កណ្តាល ភាគ​ពាយព្យ សីតុណ្ហភាព អាច​នឹង​ចុះ​ដល់ រង្វង់ ១៦ ទៅ ១៧ អង្សា​សេ នៅ​រំលងអធ្រាត្រ ថ្ងៃទី​២១ ខែធ្នូ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៥ ខែធ្នូ បាន​ជូនដំណឹង​ថាៈ សម្រាប់​ថ្ងៃទី ២១ – ២២ ខែធ្នូ សីតុណ្ហភាព អប្បបរមា មាន​ពី ១៨ – ២១ អង្សា​សេ និង​អតិបរមា មាន​ពី ២៥ – ២៨ អង្សា​សេ ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular