Home ព័ត៌មានជាតិ សេដ្ឋកិច្ច ចូលមក​ដល់​រដូ...

ចូលមក​ដល់​រដូវ​ទឹកសម្រក នៅ​បន្ទាយមានជ័យ ផុលផុស​ដាំ​ដំណាំ​បន្លែ ច្រើន​ឡើងវិញ​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ មន្ត្រី និង​កសិករ បាន​និយាយថាៈ នា​ខែវិច្ឆិកា និង ធ្នូ ឆ្នាំ​២០២០ នេះ ឬ​ក្រោយ​ទឹកជំនន់ ហើយ​ចូលមក​រដូវ​ទឹកសម្រក​នេះ ចលនា​ដាំ​បន្លែ​របស់​កសិករ នៅ​គោលដៅ នៃ​ស្រុក ក្រុង​នានា នៅ​ខេត្តបន្ទាយមានជ័យ បាន​ផុលផុស ច្រើន​ឡើងវិញ ។​

​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ បានអោយដឹង កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ ថាៈ មកទល់ពេលនេះ ចលនា​សម្រុក​ដាំ​បន្លែ​ចម្រុះ មាន​បន្លែ យក​ដើម យក​ស្លឹក យក​ផ្កា យក​មើម របស់​បងប្អូន​ប្រជាកសិករ នៅ​ខេត្តបន្ទាយមានជ័យ បាន​ផុលផុស​ខ្លាំង ឡើងវិញ ។​

​ចំណែក​អង្គភាព កងឯកភាព​ប្រដាប់អាវុធ មួយចំនួន បានអោយដឹងថាៈ ដោយសារ​ផែនការ និង​បទបញ្ជា របស់​ថ្នាក់លើ និង​អង្គភាព ក្នុងអំឡុងពេល រង​ផលប៉ះពាល់ ពី​វិបត្តិ​សាកល នៃ​ជំងឺ​កូ​វីដ ១៩ ក៏ដូចជា កម្មវិធី​លើកកម្ពស់ ការចិញ្ចឹម​កងកម្លាំង​នោះ ហើយ​នៅ​ចំ​រដូវរំហើយ ដែលមាន​អាកាសធាតុ អំណោយផល​ដល់ ដំណាំ​ផង​នោះ ទើប​អង្គភាព​កងទ័ព នគរបាល និង​កងរាជអាវុធហត្ថ​នានា ក្នុង​ខេត្ត​នេះ ក៏បាន​ដាំ​ដុះ​បន្លែ កើនឡើង​។ បន្លែ​ទាំងនោះ សម្បូរ​ខ្លាំង នៅក្នុង​ខែវិច្ឆិកា ធ្នូ និង មករា ខាងមុខ ។​

​ការដាំដុះ​ដំណាំ​បន្លែ របស់​កសិករ នៅ​ឃុំ​ភ្នំ​តូច ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី គឺ​ដាំ​ដុះ​តាម​បច្ចេកទេស​ទំនើប ក្រោម​ការបណ្តុះបណ្តាល គម្រោង​អា​ស្ប៉ា​យ (​ឬ​កម្មវិធី​ផ្សព្វផ្សាយ បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល អាកាសធាតុ ហៅ​កាត់​ថា ASPIRE) នៃ​ក្រសួង​/ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ ក៏ដូចជា​ស្តារឡើងវិញ ដោយ​ទឹកជំនន់ ។​

​នៅពេល​ចុះទៅ​ពិនិត្យមើល ការដាំដុះ​ដំណាំ​បន្លែ របស់​កសិករ នៅ​ទីនោះ កាលពី​ថ្ងៃទី​១៩ ខែធ្នូ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​កោតសរសើរ មន្ត្រី​ជំនាញ​កសិកម្ម និង​ដៃគូ​អភិវឌ្ឍន៍ ពិសេស​គឺ​កសិករ ដែល​បាន​សម្រុក​ដាំ​បន្លែ​ចម្រុះ បាន​ច្រើន​ឡើងវិញ នៅ​រដូវ​ទឹកសម្រក​នេះ ហើយ​បន្លែ​ទាំងនោះ ជា​បន្លែ​សុវត្ថិភាព (​ប្រើ​ជី ថ្នាំ​សម្លាប់​សត្វល្អិត​គីមី និង​ធម្មជាតិ បូក​នឹង​បច្ចេកទេស​ទំនើប តែ​អាច​ធានា មិន​ប៉ះពាល់​សុខភាព អាយុជីវិត ។​

​លោក​ប្រធាន​ម​ន្ទូ​រ​កសិកម្ម​ខេត្ត បាន​បន្ថែមទៀតថាៈ តាម​ទិន្នន័យ​របស់​ក្សេត្រសាស្ត្រ គឺ​មកទល់ពេលនេះ កសិករ នៅ​គោលដៅ​នានា ដែលមាន​ប្រភពទឹក ក្នុង​ខេត្ត​នេះ បាន​ដាំ​បន្លែ​ចម្រុះ បាន​ពី ១.៥០០ ទៅ ២.០០០ ហិកតា ៕/V​

ចូលមក​ដល់​រដូវ​ទឹកសម្រក នៅ​បន្ទាយមានជ័យ ផុលផុស​ដាំ​ដំណាំ​បន្លែ ច្រើន​ឡើងវិញ​

ចូលមក​ដល់​រដូវ​ទឹកសម្រក នៅ​បន្ទាយមានជ័យ ផុលផុស​ដាំ​ដំណាំ​បន្លែ ច្រើន​ឡើងវិញ​

ចូលមក​ដល់​រដូវ​ទឹកសម្រក នៅ​បន្ទាយមានជ័យ ផុលផុស​ដាំ​ដំណាំ​បន្លែ ច្រើន​ឡើងវិញ​

ចូលមក​ដល់​រដូវ​ទឹកសម្រក នៅ​បន្ទាយមានជ័យ ផុលផុស​ដាំ​ដំណាំ​បន្លែ ច្រើន​ឡើងវិញ​

ចូលមក​ដល់​រដូវ​ទឹកសម្រក នៅ​បន្ទាយមានជ័យ ផុលផុស​ដាំ​ដំណាំ​បន្លែ ច្រើន​ឡើងវិញ​

ចូលមក​ដល់​រដូវ​ទឹកសម្រក នៅ​បន្ទាយមានជ័យ ផុលផុស​ដាំ​ដំណាំ​បន្លែ ច្រើន​ឡើងវិញ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular