ប្រែសម្រួលៈវាសនា/បាងកក៖ថៃកាលពីថ្ងៃអាទិត្យបានរាយការណ៍ការឆ្លងកូវីដ១៩នៅក្នុងស្រុក២ករណីទៀត នៅមួយថ្ងៃក្រោយមនុស្សជាង៥០០នាក់ត្រូវបានរកឃើញថាឆ្លងជំងឺនេះនៅក្នុងខេត្តសាមុត សាខន នៅខាងត្បូងក្រុងបាងកក។
មនុស្ស៥៤៨នាក់កាលពីថ្ងៃសៅរ៍ ភាគច្រើនជាប់ពាក់ព័ន្ធនឹងផ្សារលក់ដុំអាហារសមុទ្រធំបំផុតរបស់ប្រទេសថៃ ត្រូវបានពិនិត្យឃើញវិជ្ជមានកូវីដ១៩។
នៅថ្ងៃអាទិត្យនេះ អ្នកលក់អាហារសមុទ្រវ័យ៧៨ឆ្នាំម្នាក់ ដែលតែងតែទៅយកអាហារសមុទ្រពីផ្សារបង្គារនៅក្នុងខេត្តសាមុត សាខន ត្រូវបានពិនិត្យឃើញមានកូវីដ១៩។អ្នកឆ្លងម្នាក់ទៀតជាស្ត្រីនៅថៃភាគកណ្តាល ដែលធ្វើការនៅហាងកែសម្ផស្សមួយនៅភាគខាងជើងប្រទេស។
ពួកមន្ត្រីសុខាភិបាលបាននិយាយថា ករណីឆ្លងភាគច្រើនជាកម្មករចំណាកស្រុកមកពីមីយ៉ាន់ម៉ាដែលធ្វើការនៅផ្សារអាហារសមុទ្រក្នុងខេត្តរបស់ថៃនេះ។អភិបាលខេត្ត ឥឡូវដាក់បំរាមគោចរពេលយប់និងរឹតត្បិតការធ្វើដំណើរ ហើយប្រមូលមនុស្សរាប់ម៉ឺននាក់មកធ្វើតេស្តិ៍រកវីរុស៕
មនុស្សរាប់រយនាក់ឈរជាជួររង់ចាំការពិនិត្យរកវីរុសនៅខេត្តសាមុតសាខន នៅថ្ងៃអាទិត្យទី២០ធ្នូ ក្រោយរកឃើញមនុស្សឆ្លងជាង៥០០នាក់ក្នុងចំណោមអ្នកមកពិនិត្យជាង១.០០០នាក់កាលពីថ្ងៃសៅរ៍