Home ព័ត៌មានអន្តរជាតិ ក្មេងស្រី​អាយ...

ក្មេងស្រី​អាយុ​ត្រឹម​១០​ឆ្នាំ កើតកូន​ក្រោយ​ត្រូវ​គេ​ចាប់រំលោភ​នៅ​កូឡុំប៊ី​

​ប្រែ​សម្រួលៈ​វាសនា​៖​ក្មេងស្រី​អាយុ​ត្រឹម​១០​ឆ្នាំ​ម្នាក់ បាន​កើត​កូន​ក្រោយ​ត្រូវបាន​ចាប់​រំលោភ​នៅ​ប្រទេស​កូឡុំប៊ី​។​

​ជនរងគ្រោះ​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ ត្រូវ​គេ​ជឿ​ថា​ត្រូវបាន​ចាប់​រំលោភ​តាំងពី​អាយុ​៨​ឆ្នាំ​មក​ម្ល៉េះ​។​ក្មេងស្រី​ដែល​រស់​នៅក្នុង​កសិដ្ឋាន​មួយ​ក្នុង​ទីប្រជុំជន​តូ​លី​ម៉ា ឥឡូវ​កំពុង​ស្ថិត​នៅក្នុង​មណ្ឌល​វេជ្ជសាស្ត្រ​​មួយ​នៅ​ក្រុង​អ៊ី​បាកេ ក្បែរ​នោះ​។​

​អភិបាលក្រុង​តូ​លី​ម៉ា លោក រី​កាដូ អូរ៉ូ​ស្កូ កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ម្តាយ​វ័យ​១០​ឆ្នាំនេះ កំពុង​មើលថែ​កូន​អាយុ​ទើប​២៦​ថ្ងៃ​របស់ខ្លួន​។​

​ក្នុងពេល​ជាមួយគ្នា ប៉ូលិស​កំពុង​ធ្វើការ​ស៊ើបរក​ថា​នរណា​ជា​ឪពុក​របស់​ក្មេង​នេះ នៅ​ពេល​លោក​រី​កាដូ អូរ៉ូ​ស្កូ បាន​អះអាង​ថា មាន​ជនសង្ស័យ​២​នាក់ ម្នាក់​ជា​បុរស​អាយុ​៤៣​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​២៣​ឆ្នាំ​ដែល​ធ្វើការ​ក្នុង​កសិដ្ឋាន​គ្រួសារ​នាង​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular