Home ព័ត៌មានជាតិ សង្គម អាជ្ញាធរ​បន្ត...

អាជ្ញាធរ​បន្ត​ជួសជុល សម្រួល​ផ្លូវលំ​ខ្លះ​ដែល​រង​ការខូចខាត​កន្លងមក​ឡើងវិញ នៅ​ជាយក្រុង​ប៉ោយប៉ែត

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: អាជ្ញាធរ​បន្ត​ជួសជុល​សម្រួល​ផ្លូវលំ ដែល​រង​ការខូចខាត​កន្លងមក​ឡើងវិញ នៅ​ជាយក្រុង​ប៉ោយប៉ែត​។​

​មន្ត្រី​សាលាក្រុង​នេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៩​ខែធ្នូ​ថា​៖ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​ក្រុមការងារ​យក​គ្រឿងចក្រ​ជួសជុល​ចុះ​កៀរ​កិន​សម្រួល​ផ្លូវ​ប្រវែង ១,៧២៩ ម៉ែត្រ នៅ​ភូមិ​សុខសាន្ត (​អូរ​ខៃ​ដន​)​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រី​បាន​រំលឹកថា កាលពី​ទឹកជំនន់​នា​ខែតុលា​និង​វិច្ឆិកា កន្លងមក នៅក្នុង​សង្កាត់​និមិត្ត​នេះ មាន​ផ្លូវលំ​ដល់​ទៅ​ជាង​៦០​គម​ដែល​រង​ការខូចខាត​។ ប៉ុន្តែ​ក្រុមការងារ​មានលទ្ធភាព​ជួសជុល​សម្រួល​បាន​ផ្លូវ​មួយចំនួន​តូច ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ ។​

​ហេតុនេះ កន្លងមកនេះ លោក​អភិបាលក្រុង​ក៏បាន​ដឹកនាំ​ក្រុមការងារ​ក្រុង​និង​សង្កាត់​ដោយ​នាំយក​គ្រឿងចក្រ និង​ចុះ​ពិនិត្យ​សកម្មភាព​ក្រុមការងារ​យក​គ្រឿងចក្រ​ផ្ទាល់ខ្លួន ជួលជុល​ផ្លូវលំ​ប្រវែង​២.៨៥០​ម៉ែត្រ ក្នុងភូមិ​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular