Home ព័ត៌មានអន្តរជាតិ ៨​នាក់​ស្លាប់...

៨​នាក់​ស្លាប់​ដោយ​ទឹកជំនន់​នៅ​ហ្វីលីពីន​

​ប្រែ​សម្រួលៈ​វាសនា​/​ម៉ានីល​៖​មនុស្ស​ជិត​១០.០០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ផ្ទះ​របស់​គេ​នៅ​ហ្វីលីពីន​ភាគ​ឦសាន នៅពេល​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​ទូទាំង​ប្រទេស​បង្ក​ជា​ទឹកជំនន់​សម្លាប់​មនុស្ស​៨​នាក់ នេះ​បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​កាលពី​ថ្ងៃអាទិត្យ​។​

​ព្យុះ ដែល​បាន​បង្ក​ទឹកជំនន់​លិចលង់​ភូមិ​និង​បំផ្លាញ​ផ្ទះ​រាប់សិប ជា​ព្យុះ​ចុងក្រោយ​ដែល​វាយប្រហារ​ប្រទេស​ប្រជុំ​កោះ​ដែល​ងាយ​រងគ្រោះ​ពី​ព្យុះ​មួយ​នេះ​។​

​មន្ត្រី​ការពារ​ស៊ីវិល​លោក​ហ្វ្រង់​ស៊ីស ចូសេប រេ​យេ​ស បាន​និយាយថា ទឹកជំនន់​កើតមាន​នៅ​ទីក្រុង​ទីប្រជុំជន​១៤​នៅ​ភាគ​ឦសាន​នៃ​កោះ​លូ​ហ្សុន ដោយ​បង្ខំ​អោយ​ជម្លៀស​មនុស្ស​ជិត​១០.០០០​នាក់​ទៅ​កាន់​​មណ្ឌល​គ្រាអាសន្ន​។​

​អាជ្ញាធរ​បាន​និយាយថា ទឹកភ្លៀង​បាន​បំពេញ​អាងទឹក​មួយ​និង​វា​បាន​ឡើង​ជិត​ដល់​កំរិត​ប្រកាសអាសន្ន​។​មនុស្ស​៦​នាក់​បាន​លង់ទឹក​ស្លាប់​នៅ​ខេត្ត​២​លើ​កោះ​មីន​ដា​ណាវ និង​ស្ត្រី​២​នាក់​ក៏​បាន​ស្លាប់​ដោយ​​ការបា​ក់ដី​សង្កត់​កាលពី​ថ្ងៃ​សៅរ៍​នៅ​ខេត្ត ឡេយ​តេ​។​

​ហ្វីលីពីន​រង​ការវាយប្រហារ​ពី​ព្យុះ​ប្រមាណ​២០​ក្នុង​មួយឆ្នាំ ហើយ​មនុស្ស​យ៉ាង​តិច​១៤៨​នាក់​បាន​ស្លាប់​ដោយ​ព្យុះ​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ខែ​មុន​៕

​មនុស្ស​ជិត​១០.០០០​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​មណ្ឌល​គ្រាអាសន្ន នៅពេល​ទឹកជំនន់​វាយប្រហារ​ទីប្រជុំជន​ប្រមាណ​១៤​តាំងពី​ថ្ងៃ​សៅរ៍​មក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular