Home ព័ត៌មានអន្តរជាតិ ៩​នាក់​ស្លាប់...

៩​នាក់​ស្លាប់​នៅពេល​ការ​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​សំដៅ​សមាជិក​សភា​អា​ហ្វ​ហ្គានី​ស្ថាន​

​ប្រែ​សម្រួលៈ​វាសនា​/​កា​ប៊ុល​៖​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​មួយ​ដែល​ផ្តោត​ការវាយប្រហារ​លើ​សមាជិក​សភា​អា​ហ្វ​ហ្គានី​ស្ថាន​ម្នាក់ បាន​ផ្ទុះ​សម្លាប់​មនុស្ស​៩​នាក់​កាលពី​ថ្ងៃអាទិត្យ​នៅ​រដ្ឋធានី​កា​ប៊ុល​។​

​សមាជិកសភា ខាន់ ម៉ូ​ហា​ម៉ា​ត វ៉ា​ដាក បាន​នៅ​មាន​ជីវិត​ពី​ការផ្ទុះ​នេះ តែ​លោក​ស្ថិត​ចំណោម​អ្នករងរបួស​២០​នាក់ ។​

​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​គ្រាប់បែក​ដែល​ផ្ទុះ​នេះ​ត្រូវបាន​បង្កប់​ក្នុង​រថយន្ត​នៅ​កន្លែង​ចត​ឡាន ឬក៏​នៅក្នុង​រថយន្ត​របស់​ជ​ន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​។​

​នៅ​មិនទាន់​មាន​នរណា​ម្នាក់​ចេញ​មក​អះអាង​ទទួលខុសត្រូវ​ការវាយប្រហា​រ​នេះ​នៅឡើយ​ទេ​។​

​សូមបញ្ជាក់​ថា អា​ហ្វ​ហ្គានី​ស្ថាន​ជួប​កំណើន​នៃ​អំពើហិង្សា​យ៉ាង​ខ្លាំង ជាពិសេស​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ នៅពេល​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន និង​ក្រុម​តា​លី​បង់​ជួប​ពិភាក្សា​គ្នា​ស្វែង​​រក​កិច្ចព្រមព្រៀង​សន្តិភាព​និង​កងកម្លាំង​បរទេស​ត្រៀម​កាត់បន្ថយ​វត្តមាន​របស់​គេ​នៅទីនេះ​។​

​ការ​បំផ្ទុះ​គ្រាប់បែក​ដាច់​ដោយឡែក​ទៀ​ត​ក៏​ត្រូវបាន​គេ​រាយការណ៍​ថា​កើតមាន​នៅ​ខេត្ត​ចំនួន​៤ នៅ​ថ្ងៃ​២០​ធ្នូ​នេះ​ដោយ​បាន​សម្លាប់​និង​បណ្តាលអោយ​របួស​មនុស្ស​រាប់សិប​នាក់​។​

​កាលពី​ថ្ងៃ​សុក្រ​ការ​បំផ្ទុះ​គ្រាប់​លើ​រទេះអូស​មួយ​បាន​សម្លាប់​ជន​ស៊ីវិល​១៥​នាក់ រួម​មាន​ក្មេង​១១​នាក់​នៅ​ខេត្ត ហ្កាស​នី​៕

​មន្ត្រី​សមត្ថកិច្ច​អា​ហ្វ​ហ្គានី​ស្ថាន​ពិនិត្យ​និង​ស្ទូច​រថយន្ត​ដែល​រង​ការខូចខាត​ដោយ​ការផ្ទុះ​កាលពី​ថ្ងៃអាទិត្យ​នៅ​រដ្ឋធានី​កា​ប៊ុល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular