ដោយៈ ទេព មង្គល / ភ្នំពេញៈ លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងចំណេះដឹងបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់កង់អាគុយ និងកុំព្យូទ័រ ជូនដល់មន្ត្រី នៃការរិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានរាជធានី-ខេត្ត នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០ នេះ ។
ក្នុងឱកាសនោះ លោក ជួប ប៉ារីស៍ បានមានប្រសាសន៍ថាៈ ” ការចែកជូនកង់អាគុយ និងកុំព្យូទ័រ នៅពេលនេះ គឺដើម្បីជួយសម្រួល ដល់ការបំពេញការងារ របស់មន្ត្រី នៃការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ឲ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត ” ។
លោកបានបញ្ជាក់ថាៈ ” កិច្ចការងាររបស់ ការិយាល័យចំណេះដឹង និងបរិស្ថាន គឺសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយ និងបង្កើនចំណេះដឹងបរិស្ថាន ទៅដល់សាធារណជន ឲ្យបានយល់ អំពីបរិស្ថាន និងប្តូរឥរិយាបថ របស់គាត់ ឲ្យចូលរួមប្រតិបត្តិ មេត្រីបរិស្ថាន ” ។
ជាមួយគ្នានេះ លោក ជួប ប៉ារីស៍ ក៏បានចែករំលែកនូវ បទពិសោធន៍ការងារ ក៏ដូចជា ផ្តល់អនុសាសន៍មួយចំនួន ដល់មន្ត្រីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ដើម្បីអនុវត្តន៍ការងារ ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផល ល្អប្រសើរ៕/V
លោក ជួប ប៉ារីស៍ ប្រគល់កង់អាគុយ និងកុំព្យូទ័រ ដល់មន្ត្រីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានរាជធានី-ខេត្ត