Home ព័ត៌មានជាតិ សង្គម មេបញ្ជាការ​កង...

មេបញ្ជាការ​កងពលតូច ដឹកជញ្ជូន​លេខ​៩៩ បញ្ជូន​រថយន្ត​ចំនួន ៩០ គ្រឿង ទៅកាន់​ច្រកព្រំដែន​អូរ​ស្មាច់ និង​ច្រកព្រំដែន​ដូង​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ដោយ​គោរព​តាម​ប្រសាសន៍​របស់ សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទទួលបាន​បទបញ្ជា ពី​ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូច​ដឹកជញ្ជូន លេខ​៩៩ បាន​បញ្ជូន​រថយន្ត ចំនួន ៩០ គ្រឿង នៅ​ម៉ោង​ប្រមាណ ៦ ល្ងាច​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ នេះ ទៅកាន់​គោលដៅ ក្នុង​ច្រកព្រំដែន​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ច្រកព្រំដែន​ដូង ខេត្តបាត់ដំបង​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា នា​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ នេះ បាន​ផ្ញើ​សារ​ជា​សំឡេង ជូន​ជនរួមជាតិ អំពី​ស្ថានភាព និង​ការ​ផ្ទុះឡើង នូវ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ ( មាន​ព្រំដែន ជាប់​ខេត្តកោះកុង ពោធិសាត់ និង ប៉ែ​លិ​ន ) រួមទាំង​បាន​ណែនាំ ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ដើម្បី​ទប់ស្កាត់​បង្ក​ជំងឺ​កូ​វីដ​១៩ ដោយ​ក្នុង​ខ្លឹមសារ​នោះ សម្តេច​បាន​ឲ្យ​កងទ័ព ចេញ​រថយន្ត​ទៅ​ដឹកជញ្ជូន បងប្អូន​ប្រជាពលរដ្ឋ ដោយ​ត្រៀម​ទទួល​បទបញ្ជា ពី​អគ្គបញ្ជាការ កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ កងទ័ពជើងគោក ត្រូវ​ចេញទៅ​ទាំងយប់ ទៅកាន់ ៣ ច្រក ដែល​បាន​ត្រៀម​បម្រុង​ទុក សម្រាប់​ច្រក​អូរ​ស្មាច់ ច្រក​ដូង និង​ច្រក​ប៉ោយប៉ែត ដោយ​មិន​អនុញ្ញាត ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូលមក​កម្ពុជា ធ្វើដំណើរ​ដោយ​រថយន្ត​តាក់ស៊ី និង​ធ្វើដំណើរ​បែកខ្ញែក ដែល​ខ្វះ​ការគ្រប់គ្រង នាំទៅដល់​ហានិភ័យ ឆ្លង​ចូល​សហគមន៍​៕/V​

មេបញ្ជាការ​កងពលតូច ដឹកជញ្ជូន​លេខ​៩៩ បញ្ជូន​រថយន្ត​ចំនួន ៩០ គ្រឿង ទៅកាន់​ ច្រកព្រំដែន​អូរស្មាច់និង​ច្រកព្រំដែន​ដូង​

មេបញ្ជាការ​កងពលតូច ដឹកជញ្ជូន​លេខ​៩៩ បញ្ជូន​រថយន្ត​ចំនួន ៩០ គ្រឿង ទៅកាន់​ ច្រកព្រំដែន​អូរស្មាច់និង​ច្រកព្រំដែន​ដូង​មេបញ្ជាការ​កងពលតូច ដឹកជញ្ជូន​លេខ​៩៩ បញ្ជូន​រថយន្ត​ចំនួន ៩០ គ្រឿង ទៅកាន់​ ច្រកព្រំដែន​អូរស្មាច់និង​ច្រកព្រំដែន​ដូង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular