ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី២០ ខែធ្នូនេះតាមរយៈខ្សែអាត់សំឡេងមាន រយៈពេល ២១នាទី និង ៣៥ វិនាទីបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅនិងធ្វើការនៅប្រទេសថៃសូមទុកចិត្ដចំពោះរាជរដ្ឋាភិបាលថៃក្នុងការគ្រប់ គ្រងជំងឺកូវីដ១៩ ហើយមិនត្រូវរត់ចេញពីប្រទេសថៃក្នុងពេលដែលថៃកំពុងជួបការលំបាកនាពេលនេះទេដែលមួយគឺជាការពារខ្លួនពីការឆ្លងជំងឺនិងមួយទៀតចៀសវាងការ បាត់បង់ការងារនិងមួយទៀតចៀសវាងនាំចូលជំងឺមកកម្ពុជាក្នុងករណីដែលអាចមាន។ជាមួយនេះសម្ដេចតេជោហ៊ុន សែនក៏បានអំពាវនាវដល់ឪពុកម្ដាយនិងក្រុមគ្រួ សារ ដែលមានសាច់ញាតិធ្វើការនៅប្រទេសថៃសូមជួយលើកទឹកចិត្ដឲ្យពួកគាត់បន្ដនៅប្រទេសថៃមួយរយៈសិន ។
ខាងក្រោមនេះជាខ្លឹមសារសំខាន់របស់ប្រមុខរាជរដ្ឋាភិបាល៖
ថ្ងៃនេះគឺខ្ញុំមានសារបន្ទាន់សម្រាប់ផ្ដល់ជូនបងប្អូនជនរួមជាតិទាក់ទងទៅនឹងការផ្ទុះឡើងកូវីត១៩ ជាសហគមន៍នៅក្នុងប្រទេសថៃដែលគិតមកដល់ពេលនេះមានចំនួន ៥៧៦ នាក់តែក្នុងរយៈពេល១ថ្ងៃហើយនៅក្នុងតំបន់មួយ ។សភាពការណ៍កើតឡើងនៅក្នុងប្រទេសថៃមិនជាធ្ងន់ធ្ងរទេបើប្រៀបធៀបនឹងប្រជាជនដែលមានរហូតដល់ជាង ៦០លាននាក់ក៏ប៉ុន្តែបញ្ហាកើតឡើងនៅក្នុងប្រទេសថៃនេះបានបង្កើតជាបញ្ហាចិត្តសាស្ត្រសម្រាប់ការភ័យខ្លាចដល់ពលករជាពិសេសដល់គ្រួសារពលករយើងដែលកំពុងធ្វើ ការនៅក្នុងប្រទេសថៃក្នុងសភាពការណ៍បែបនេះខ្ញុំសូមសុំអំពាវនាវចំពោះបងប្អូនកម្មករកម្មការិនីដែលកំពុងធ្វើការនៅក្នុងប្រទេសថៃសូមទុកចិត្តចំពោះរាជរដ្ឋាភិបាលថៃដែលនឹងគ្រប់គ្រងនូវសភាពការណ៍នេះ,ហើយរឿងនេះគឺថៃក៏មានបទពិសោធន៏ក្នុងការគ្រប់គ្រងសភាពការណ៍នេះកាលពីពេលមុនដែលមកដល់ពេលនេះប្រទេសថៃទើបតែមានមនុស្សឆ្លងចំនួន ៤៩០៧ នាក់ហើយអ្នកស្លាប់មានត្រឹម ៦០ នាក់ប៉ុណ្ណោះ ដែលអាចចាត់ទុកថាជាប្រទេសដែលគ្រប់គ្រងបានល្អ ។
សង្ឃឹមថាបងប្អូនកម្មករកម្មការិនីរបស់យើងដែលធ្វើការនៅក្នុងប្រទេសថៃជឿទុកចិត្តទៅលើការសមត្ថភាពនៃការដោះស្រាយរបស់រាជរដ្ឋាភិបាលថៃរបស់សមត្ថកិច្ចពាក់ព័ន្ធរបស់ថៃដែលធ្វើការនៅទីនោះមិនគួររត់ចាកចេញពីប្រទេសថៃក្នុងពេលដែលប្រទេសថៃមានការលំបាក ដូចដែលខ្ញុំធ្លាប់បាននិយាយហើយថា«ស្រឡាញ់គ្នាក្នុងគ្រាក្រ,ស្គាល់មិនល្អក្នុងគ្រាលំបាក »ដូច្នេះយើងគួរស្ថិតនៅទីនោះ ម្ខាងគឺដើម្បីរក្សានូវការពារខ្លួននៅនឹងកន្លែងដោយមានការការពារជាចាំបាច់ពីសំណាក់រាជរដ្ឋាភិបាលថៃផ្ដល់នូវលទ្ធភាពក្នុងការការពារខ្លួននិងមួយផ្នែកទៀតជៀស វាងការវិលត្រឡប់របស់បងប្អូននឹងនាំមកនូវការនាំចូលប្រសិនបើមានអាចនាំចូលមកក្នុងប្រទេសកម្ពុជារបស់យើងនេះជាការអំពាវនាវទៅកាន់បង ប្អូនពលករដែលកំពុងរស់នៅប្រទេសថៃ ។
ខ្ញុំយកឱកាសនេះអំពាវនាវចំពោះឪពុកម្ដាយក្រុមគ្រួសារ ប្តីសី ប្រពន្ធឬកូន ដែលមានសាច់ញាតិធ្វើការនៅក្នុងប្រទេសថៃត្រូវលើកទឹកចិត្តកូនចៅ ប្ដីសី បងប្អូនដែលកំពុងធ្វើការនៅទីនោះ រស់នៅទីនោះបន្តទៀតដើម្បីខិតខំធ្វើយ៉ាងណារក្សាឲ្យបាននូវការងារធ្វើរបស់យើងនៅទីនោះ,ហើយសង្ឃឹម ថាបងប្អូននឹងបន្តនៅធ្វើការនៅទីនោះជាមួយនឹងប្រជាជនថៃ,រដ្ឋាភិបាលថៃមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការលំបាកហើយរឿងនេះវាបានកើតហើយប្រសិន ជាយើងចល័តចេញពីកន្លែងមួយទៅកន្លែងមួយគឺពិតជាមិនល្អទេ។ដូច្នេះសូមកុំអាចចូលមកក្នុងប្រទេសសិន ហើយក្នុងរយៈពេលនេះបងប្អូនមួយចំនួនដែលត្រូវការចូល ទៅក្នុងប្រទេសថៃដោយស្របច្បាប់ក្តីដោយមិនស្របច្បាប់ក្តីសូមផ្អាកការចូលទៅក្នុងប្រទេសថៃ បើចូលទៅដោយខុសច្បាប់គឺថៃនិងចាប់បញ្ជូនត្រឡប់មកវិញ,ហើយចូល ទៅស្របច្បាប់នឹងត្រូវបានដាក់ឲ្យធ្វើ ចត្តាឡីស័កនៅក្នុងប្រទេសថៃ ។ សម្ដេច ស ខេង បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធនិងខេត្តផ្សេងៗធ្វើការជាមួយនឹងភាគីថៃនិងការទទួល ខុសត្រូវចំពោះពលករកម្ពុជាដែលចូលទៅក្នុងទឹកដីថៃនិងត្រូវចំណាយឲ្យភាគីថៃស្របទៅតាមកិច្ចការផលប្រយោជន៍ដែលកម្មករកម្មការនីទទួលបានក្នុងពេលវេលាដែលគេឈឺផងដែរ ។ នេះគឺជាការអំពាវនាវរបស់ខ្ញុំប្រកាសទៅកាន់បងប្អូនកម្មករកម្មការិនីដែលកំពុងនៅក្នុងប្រទេសថៃផងបងប្អូនឪពុកម្ដាយក៏ដូចជាក្រុមគ្រួសារ និង ពលករ ពលការិនី និងអ្នកកំពុងត្រៀមខ្លួនចូលទៅក្នុងប្រទេសថៃសុំផ្អាកទាំងខុសច្បាប់ទាំងត្រូវច្បាប់ក៏ត្រូវផ្អាកក្នុងកាលៈទេសៈបែបនេះ។
ក្រៅពីនោះខ្ញុំបានពិភាក្សាពីព្រឹកជាមួយក្រសួងសុខាភិបាល ជាមួយសម្ដេចក្រឡាហោម ស ខេង ពាក់ព័ន្ធជាមួយ នឹងការចេញក៏ដូចជាផ្នែកការពារជាតិអគ្គបញ្ជាការ,មេបញ្ជាការជើងគោកនិងរដ្ឋមន្ត្រីក្រសួងការ ពារជាតិដើម្បីធ្វើកិច្ចការទាក់ទងជាមួយនឹងកិច្ចការធ្វើយ៉ាងណារៀបចំឲ្យមានការធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែន,ហើ យថ្ងៃនេះខ្ញុំក៏បានបញ្ចេញថវិកាសម្រាប់ខេត្តដែលនៅជាប់ព្រំដែននោះចំនួន៥០ លានរៀលក្នុងមួយខេត្តៗថែមទៀតបន្ថែមលើប្រាក់ខែដែលបានផ្ដល់បីពេលមុនរួចហើយ,ដើម្បីឲ្យខេត្តនៅតាមព្រំដែនមានលទ្ធភាពធ្វើចត្តាឡីស័កក្នុងស្ថានភាពធម្មតាមិនអាចមកហើយចូលមកក្នុងផ្ទៃប្រទេសដោយមិនបានធ្វើការត្រួតពិនិត្យសំណាក និង ការធ្វើចិត្តាឡីស័ក ១៤ ថ្ងៃនៅតាមព្រំដែននោះ ទេ។ ដូច្នេះបងប្អូនដែលកំពុងនៅក្នុងប្រទេសថៃពេលត្រឡប់មក វិញក៏មិនអាចមកបានភ្លាមដែរចាំបាច់ត្រូវទៅចត្តាឡីស័កនៅតាមព្រំដែនក្នុងសភាពការណ៍ដែលមានចំនួន ខ្ពស់ហួសពីការគ្រប់គ្រងគឺកងទ័ពត្រូវតែចេញរថយន្តដើម្បីទៅដឹកជញ្ជូនមកខាងក្រោយដោយចាំទទួលបទបញ្ជាពីអគ្គមេបញ្ជាការកងទ័ពក៏ដូចជាមេបញ្ជាកាកងទ័ពជើង គោកនឹងត្រូវចេញទៅយប់នេះទៅកាន់ ៣ ច្រកដែលបានត្រៀមបម្រុងទុក សម្រាប់អូរស្មាច់ ច្រក់ដូង និងច្រក់ប៉ោយប៉ែត រថយន្តប្រមាណជា ៧0 គ្រឿងដែលត្រូវទៅកាន់ទីនោះដើម្បីត្រៀមដឹកជញ្ជូនក្នុងករណីបើហួសពីលទ្ធភាពនៃការធ្វើចត្តាឡីស័កនៅខេត្តតាមព្រំដែននឹងមិនអនុ ញ្ញាតឲ្យបងប្អូនចូលពីព្រំដែនថៃ មកកម្ពុជាធ្វើដំណើរតាមតាក់ស៊ីឬធ្វើដំណើរបែកខ្ញែកដែលខ្វះការគ្រប់គ្រង់ដែលយើងមិនបានដឹងដែលបង្កនូវហានិភ័យដោយសារការឆ្លងចូលសហគមន៍ដែលយើងមិនបានដឹងនោះទេ ។ដូច្នេះកងទ័ពទៅត្រូវទទួលបន្ទុកដឹកជញ្ជូនបងប្ងូននទាំងនេះរាប់ទាំងការផ្គត់ផ្គង់ស្បៀងផងដែរ,ដែលរួមសហការជា មួយនឹងខេត្តនៅតាមព្រំដែនជាមួយនឹងកម្លាំងនគរបាលក៏ដូចជាអាវុធហត្ថដែលធ្វើការនៅតាមព្រំដែនច្រកទាំ ង៣នេះផងដែរ។ជាមួយគ្នានេះគឺដើម្បីសម្រួលកិច្ច្កការនេះយើងធ្លាប់មានបទពិសោធន៍ហើយច្រក់ព្រំដែនរបស់យើ ងគឺមានច្រើនដូច្នេះយើងគប្បីធ្វើតាមបទពិសោធន៍ដែលយើងមាននៅក្នុងខែមេសាពេលចូលឆ្នាំខ្មែរកន្លងទៅគឺបំព្រួញច្រក់នៅតាមព្រំដែនទាំងអស់ឲ្យមកនៅត្រឹមតែ៣ច្រក់ដែលមានការឯកភាពពីខេត្តសាមីនិងនគរបាលនៅតាមព្រំដែនដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងដឹកជញ្ជូនបងប្អូនទាំងនោះដូចជាអូរស្មាច់ ដូងនិង ប៉ោយ ប៉ែត ដែរឥឡូវនេះគឺរថយន្តចេញដំណើរយប់នេះនិងថ្ងៃស្អែកនឹងទៅដល់គោលដៅដើម្បីរង់ចាំដឹកជញ្ជូនបងប្អូនទាំងនោះផងដែរ,ហើយការ ងារនេះក៏ត្រូវធ្វើការឲ្យមានកាឯកភាពជាមួយនឹងភាគីថៃជាពិសេសគឺបណ្ដាខេត្តដែលនៅតាមព្រំដែនជាប់ជាមួយនឹងថៃធ្វើការជាមួយនឹងភាគីថៃដើម្បីកំណត់ច្រក់ហើយត្រូវកំណត់ធ្វើការសហការគ្នាដើម្បីធ្វើយ៉ាងម៉េចពន្យល់បងប្អូននៅថៃធ្វើដំណើរមកកាន់ច្រក់ទាំងបីនេះងាយស្រួលក្នុងការគ្រប់គ្រងត្រួតពិនិ ត្យហើយនិងងាយស្រួលក្នុងការដឹកជញ្ជូនដើម្បីត្រឡប់មកកាន់លំនៅដ្ឋានផ្នែកខាងក្រោយក្នុងករណីដែលចាំបាច់ដែលត្រូវដឹកជញ្ជូនមកផ្នែកខាងក្រោយ ។
ខ្ញុំស្នើឲ្យក្រសួងការពារជាតិ,ក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងទៅលើស្ថានប័នកម្លាំងប្រដាប់អាវុធនេះឲ្យមានការឯក ភាពគ្នាជាពិសេសកងទ័ពនិងនគរបាល,អាវុធហត្ថនៅតាមព្រំដែនដែលត្រូវបំព្រួញជាបណ្ដោះអាសន្ននូវចំនួនច្រក់ចេញចូលនេះឲ្យមកនូវ ៣ច្រក់ធំៗដែលយើងអាចនឹងដឹកជញ្ជូនបងប្អូនបានក្នុងករណីដែលមានមនុស្សមានចូលមកច្រើនដែលហួសពីសមត្ថភាពនៃការធ្វើចត្តាឡីស័កនៅតាមព្រំដែន។
ជាមួយគ្នានេះដែរគឺអ្នកដែលមកតាមច្រករបៀងនានាក៏ចាំបាច់ត្រូវធ្វើការបញ្ជូនអ្នកទាំងនោះធ្វើចិត្តាឡីស័កនៅគ្រប់ខេត្ត,ក្រៅពីច្រក់ទាំងបីនេះក្នុងករណីដែលមានមកតាមរបៀងនានាផ្សេងទៀតចាំបាច់ត្រូវតែធ្វើចត្តាឡីស័កនៅទីនោះតែម្ដងក្នុងចំនួនដែលអាចគ្រប់គ្រងបានក្នុងករណីដែលមានចំនួនច្រើនហួសត្រូវស្នើសុំមកកងទ័ពដើ ម្បីដឹកជញ្ជូនទៅខេត្តខាងក្រោយ សម្រាប់ខេត្តខាងក្រោយដូចដែលបានរៀបចំកាលពីមុនគឺរៀបចំកន្លែងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវហើយដែលមានទាំងថវិការការផ្គត់ផ្គង់រួចហើយ។ ដូច្នេះត្រូវរៀបចំជាបន្ទាន់ជាមួយខេត្តខាងក្រោយដើម្បីត្រៀមទទួលបងប្អូនដែលដឹកមកពីខេត្តខាងមុខហើយត្រូវបញ្ជូនបងប្អូនទាំងនោះទៅដល់គោ លដៅតាមភូមិ ហើយភូមិត្រូវយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងគ្រួសារនីមួយៗ ដូចដែលធ្លាប់បានធ្វើកន្លងតាមបទពិសោធន៍ក្នុងខែមេសាបានផ្ដល់ឲ្យយើងនូវភាពល្អប្រសើរដែល គួរយកមកអនុវត្តនៅពេលនេះ ប្រជាពលរដ្ឋពេលនោះជាង ១២ ម៉ឺននាក់ពុំមានជំងឺឆ្លងណាមួយកើតឡើងដោយនាំចូលពីប្រទេសថៃមកក្នុងប្រទេសរបស់យើងនោះទេ ដោយសារមានការសហការល្អពីក្តុមគ្រួសារប្រជាពលរដ្ឋដែររហូតមានការសរសេរដាក់នៅមុខផ្ទះថា«ផ្ទះខ្ញុំមានកូនមកពីប្រទេសថៃ សុំកុំមកលេង»និងមានវិធីដ៏ទៃជ្សេងៗ ទៀតករធ្វើចត្តាឡីស័កនៅតាមភូមិ ឃុំ…ដើម្បីបញ្ចៀសការរាលដាលមកក្នុងប្រទេសរបស់យើងដេលយើងគ្រប់គ្រងមិនបាន។
ប៉ុន្តែអ្វីដែលសំខាន់គឺអំពាវនាវចំពោះកម្មករ កម្មការិនីដែលកំពុងធ្វើការក្នុងប្រទេសថៃគឺត្រូវទុកចិត្តលើសមត្តភាពនៃការដោះស្រាយរបស់រាជរដ្ឋាភិបាលថៃ និង ផ្នែកពាក់ ព័ន្ធរបស់ថៃ ហើយប្រជាជនថៃមានរហូត៦០ លាននាក់អាចរស់នៅក្នុងប្រទេសថៃបានដូច្នេះយើងក៏អាចរស់នៅជាមួយប្រជាជនថៃបានដែរក្នុងករណីបងប្អូនចូល មកក្នុងប្រទេសអាចនឹងត្រូវធ្វើចត្តាឡីស័ក ដូចគ្នានៅក្នុងប្រទេសថៃដែរ ដូច្នេះថែមទាំងត្រូវយកសំណាកសម្រាប់ធ្វើការត្រួតពិនិត្យថាមានមានឬមិនមានជំងឺឆ្លងផងដែរ ។ ក្នុងឱកាសនេះខ្ញុំសូមបញ្ជាទៅក្រសួងសុខាភិបាលក្រៅពីការផ្ដល់នូវថវិកាជូនទៅព្រឹកមិញរួចហើយសូមបញ្ចេញបន្ថែមជាមួយនឹងម៉ាស់ក្រណាត់ដើម្បីបញ្ជូនទៅខេត្តនៅតាមព្រំដែ ន ហើយក្នុងនោះច្រកទាំង ៣ ហ្នឹងក៏ត្រូវបញ្ជូនម៉ាស់ក្រណាត់ហើយចំនួនប៉ុន្មាននោះខ្ញុំមិនកំណត់ទេទុកឲ្យមានការពិភាក្សាគ្នាអំពីតម្រូវការខុសគ្នា ។ ប៉ុន្តែច្រក់ទាំង៣ ដែលជាច្រក់ធំគឺច្រកអូរស្មាច់ដូងនិងប៉ោយប៉ែតត្រូវតែផ្ដល់ឲ្យមានទំហំធំនឹងត្រូវផ្ដល់ម៉ាស់ធម្មតាមួយផ្នែកទៀតដើម្បីដោះស្រាយធ្វើយ៉ាងណាពេលបងប្អូនមក ដល់បងប្អូនមានម៉ាស់ពាក់ ។ ពិតហើយបងប្អូនមានម៉ាស់ប៉ុន្តែជួនកាលម៉ាស់ទាំងនោះមិនគ្រប់គ្រាន់សម្រាប់ឱ្យបងប្អូនប្រើប្រាស់ដោយសារត្រូវប្រើក្នុងរយៈពេលខ្លី ។ ដូច្នេះបានជាយើងត្រូវប្រើប្រាស់ម៉ាស់ក្រណាត់ដែលអាចដោះស្រាយបានរយៈពេល ២ ទៅ ៣ ខែក្នុងម្នាក់អាចទទួលបានម៉ាស់ ២ បោកមួយពាក់មួយដែលមានការផ្លាស់ប្ដូរបានដូច្នេះសុំយកទៅអនុវត្ត។ខ្ញុំសង្ឃឹមថាយើងអាចជំនះបាននូវការលំបាក ហើយរួមសហការជាមួយមិត្តថៃដើម្បីធ្វើការងារនេះឲ្យបានល្អដើម្បីជៀសវាងការរីករាលដាលចូលទៅក្នុង ប្រទេសរបស់យើងនៅជុំវិញប្រទេសយើងមានការគ្រប់គ្រងបានល្អទាំងព្រះរាជាណាចក្រថៃទាំងសាធារណៈសង្គមនិយមវៀតណាម,ទាំងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ហើយខ្លួនយើងផ្ទាល់ក៏មិននាំជំងឺចូលទៅក្នុងប្រទេសទាំងនោះ,ហើយប្រទេសទាំង នោះក៏មិននាំជំងឺចូលមកក្នុងប្រទេសកម្ពុជាផងដែរ។ដូច្នេះយើងបានធ្វើការយ៉ាងល្អជាមួយប្រទេសជិតខាងហើយសង្ឃឹមថាយើ ងនឹងបន្តធ្វើកិច្ចការងារនេះជាមួយមិត្តភ័ក្ត្រទាំងបីនៅជាប់ព្រំដែនរបស់យើង ។
ខ្ញុំសង្ឃឹមថាជាមួយនឹងការផុតរលត់បន្តិចម្ដងៗត្រួតត្រាបានក្នុងរយៈពេលបីថ្ងៃមិនមានការឆ្លងក្នុងសហគមន៍នៅក្នុងប្រទេសរបស់យើងរាប់ទាំងការនាំចូលគឺយើងនឹងឈានទៅដំណាក់កាលថ្មីមួយ។ប៉ុន្តែឥឡូវនេះសភាពការណ៍ថ្មីបានមកដល់គឺការឆ្លងនៅក្នុងប្រទេសថៃដែលអាចរីករាលដាលនៅក្នុងប្រទេសរបស់យើងក៏ប៉ុន្តែការរីករាលដាល មកដំបូងនេះគឺការរីករាលដាលនៃការភ័យខ្លាចទាក់ទងនិងចិត្តសាស្ត្រ។ជំងឺពិតប្រាកដរបស់យើងនៅពេលនេះគឺជំងឺភ័យខ្លាចពិតណាស់ខ្ញុំធ្លាប់បាននិយាយថាឲ្យធ្វើចិត្តឲ្យតាំងខ្លួនជាអ្នកខ្លាចមិនមែនជាអ្នកហ៊ានទេក៏ប៉ុន្តែការខ្លាចជ្រុលពេកវានឹងក្លាយទៅជាបញ្ហាចំណោទទៅវិញទេទៅជាភាពតក់ស្លុតនិងភ័យស្លន់ស្លោយើងពិតជាខ្លាចជំងឺ កូវីដនេះប៉ុន្តែយើងមិនត្រូវការតក់ស្លុតភ័យស្លន់ស្លោរនោះទេហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើងនឹងចូលរួមអនុវត្តវិធានការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាលបានដាក់ចេញក៏ដូចវិធានការថ្មីដើម្បីឆ្លើយតបទៅនឹងការរីក រាយដាលនៃកូវី១៩ដែលឆ្លងចូលសហគមន៍នៅក្នុងប្រទេសថៃក្នុងរយៈពេលមួយថ្ងៃនេះហើយដែលនាំទៅដល់កត្តាចិត្ត សាស្ត្រដែលកំពុងលេចឡើងនៅក្នុងប្រទេសរបស់យើងហើយយើងចាត់ទុកថាវាអាចមានប្រសើរជាងមិនមាន ។ដូចនេះកងទ័ពត្រៀមរថយន្តប្រមាណ ៧០គ្រឿងដែល បានបញ្ជូនទៅនេះប្រសិនបើមានការចាំបាច់ចំនួនមនុស្សបន្ថែមត្រូវចល័តភ្លាមហើយក្រសួងសុខាភិបាលត្រូវពិនិត្យមើលតាមដានត្រូវដាក់ក្រុមគ្រូពេទ្យចាំយកសំណាកនៅទីកន្លែងដែលបានកំណត់ទុកហើយអ្នកនៅតាមច្រករបៀងចូលត្រូវធ្វើចត្តាឡីស័ក,ការធ្វើចិត្តាឡីស័កតែមួយមុខវាមិនគ្រប់ទេគឺទាមទារឲ្យមានការយកសំណាកមកពិនិត្យ។ក្នុងរយៈពេល១៤ថ្ងៃបើគ្មានបញ្ហាទេទើបអនុញ្ញាតឲ្យចាក ចេញ នៅព្រំដែនក៏ដូចគ្នានៅខេត្តខាងក្រោយក៏ដូចគ្នាដែរត្រូវយកសំណាកពិនិត្យហើយធ្វើចត្តាឡីស័ក១៤ថ្ងៃប្រ សិនមិនធ្វើបានដូច្នេះទេវានឹងមានហានិភ័យខ្ពស់ក្នុងការឆ្លងចូលសហគមន៍របស់យើងបន្ថែមទៀត ៕